Long live the Khmers Welcome to Amekhmer website : ព្រលឹងខ្មែរជាប្រពន័្ធចរន្តគំនិតខ្មែរ
the Khmer Soul
Khmer 7ème Art
 
 
| Crime of Sihanouk | | | | | @
1/Khmer's traditional clothes,crown, hair, ear's art សម្លៀកបំពាក់ប្រពៃណីខ្មែរ មរតកមហានគរ | 2/kh-architecture, art, monuments បូជនីយដ្ឋាន និងស្ថាបត្យកម្មខ្មែរ មរតកមហានគរ | 3/kh-army-mongol កងទ័ពមហានគរ និងចម្បាំងជាមួយម៉ុងហ្គោល | 4/kh-dance-music សិល្បៈ របាំប្រពៃណីមហានគរខ្មែរ | 5/kh-langue-khom, inscription ភាសាខ្មែរ ខម សិលាចារឹក| 6/Meta Quantum មេត្តា បរិមត្ថ | 7/kh-rama-khol រាមកេរមហានគរ និងល្ខោនខោលl | 8/kh-trancultural អន្តរវប្បធម៌ |9/kunkh-lbokator គុនខ្មែរ ល្បុកតោ | 10/Chan SEA N ចន្ទ្រ និងប្រជាជាតិអាស៊ាន|R

Tep Apsara Maha Nokor, Khmer's traditional clothes, ear, hair bady, crown art ទេពអប្បរានៃអាណាចក្រខ្មែរ 1, 2, 3 , 4, 5, 6, 7,
ស្បៃម្ចាស់ក្សត្រីឬស្បៃនាងនាគសោមា, ថ្នាក់កណ្តាល , ស្បៃធម្មតា, ស្បៃអង្គរ, ស្បៃលង្វែក, ស្បៃសម័យមុនអង្គរ១, ,ស្បៃភ្លោះ ស្បៃធំ,
ក្បិន និងសំពត់ សម្លៀកបំពាក់ប្រពៃណីខ្មែរ បុរាណ និងសម័យទំនើប, សម្លៀកបំពាក់ប្រពៃណីរបស់ថៃ ចាប់ពីថ្ងៃទី ១៤ ដល់ រាមាទី ៤tai traditional clothes from 14th to Rama4 period, សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងរាជវាំងថៃ ក្រោយរាជ រាមាទី៤,

សម្លៀកបំពាក់ប្រពៃណីខ្មែរ៖ វប្បធម៌នៃការប្រើប្រាស់ស្បៃក្នុងប្រពៃណីខ្មែរ

ស្បៃ ក្នុងភាសាខ្មែរ សំដៅកំណាត់ផ្ទាំងក្រណាត់ លាតលំអរដោយរចនាផ្កាភ្ញីច្រើនប្រភេទ និងមានទម្រង់ច្រើនបែបសណ្ឋាន វែងខ្លី តូចធំ ក្រាស់ស្តើង ភ្លោះ ។ល​។ ខ្មែរអាចប្រើផ្ទាំងស្បៃធំៗ សម្រាប់ ធ្វើវាំងនន អាចយកទៅរុំបិទបាំងកាយឬដណ្តប់កាយ ផ្ទាំងធំល្មមអាចចងជាក្បិន អាចចងប្រើជាចំណងខ្សែ អាចចងធ្វើជាថ្នក់ដាក់ឥវ៉ាន់ផ្សេងៗ ឬអាចយកទៅរចនាជាម៉ូតស្បៃពានាច្រើនបែបសណ្ឋាន។ ស្បៃពានា និងស្បៃដណ្តប់ក្នងប្រពៃណីខ្មែរ មានច្រើនទម្រង់បែបបទ និងសម្បូរបែប ដែលបុព្វបុរសខ្មែរ បានបន្សល់លើចម្លាក់បដិមារ និងនៅលើប្រាង្គប្រសាទនានា ជាពិសេស លើប្រាសាទអង្គរ បន្ទាយឆ្មា និងប្រាសាទបាយ័ន្តជាដើម។

នៅសម័យហ្វូណន/នគរភ្នំ និងចេនឡា/ចន្ទ្រា ខ្មែរបុរាណនិយមប្រើស្បៃធំឬស្បៃភ្លោះ​ ព្រោះនៅលើបដិមារ និងព្រះពោធិសត្វជាច្រើននៅសម័យនោះ ដែលត្រូវបានរកឃើញ សុទ្ធតែគ្រងដោយស្បៃភ្លោះ ឬស្បៃធំៗ។  នៅសម័យអង្គរ ស្បៃភ្លោះឬស្បៃធំ ដែលជាមរតក អាណាចក្រភ្នំ និងអាណាចក្រចន្ទ្រា ត្រូវបានបន្តប្រើប្រាស់យ៉ាងទូលំទូលាយ ជាពិសេស ក្នុងរាជមហិន្ទ្រពុទ្ធរាជ ឬសម័យបាយ័ន្ត។ ក្រៅពីស្បៃភ្លោះ ខ្មែរបុរាណ បានប្រើប្រាស់ស្បៃជាច្រើនប្រភេទទៀត ក្នុងទម្រង់ និងបែបបទផ្សេងៗ ដូចដែលបានឃើញលើប្រាង្គអង្គរ ប្រាង្គប្រសាទសម័យបាយ័ន្ត និងប្រសាទបន្ទាយឆ្មាជាដើម។ លើប្រាង្គអង្គរ អប្សរា ទាំងឡាយរេរាំពត់ពេន ប្រលែងលេងជាមួយស្បៃវែងខ្លី ដ៏សោភា។ បច្ចុប្បន្ន  ស្បៃភ្លោះរបស់ខ្មែរត្រូវបានថៃយកទៅបំពាក់លើអ្នករបាំបុរាណថៃ ហើយថៃបានចាត់មរកខ្មែរមួយនេះ ឯកលក្ខណៈជាតិថៃដោយឥតអៀនខ្មាស់។

នៅលើចម្លាក់ព្រះសដៈ ឬមហិស្វរៈត្រីមុរតិ បាត មួយដែលបន្សល់ពីសម័យមុនអង្គរ ឬអាចជា សម័យបាយ័ន្ត យើងអាចសង្គេតឃើញមានការចម្លាក់ អ្នករបាំទេព កិន្នរី និងព្រះសដៈស្វរៈ ក្នុងទម្រង់ឥសីកម្ពុ គ្រងដោយមកុដ ដែលមានកំពូលស្រួចៗ និង ស្បៃវែងៗដល់ចុងជើង ក្នុងឥរយាបទ ជាអ្នករបាំទេព។ នៅលើ ផ្ទាំងចម្លាក់ វិស្ណុរបាត ដែលអាចកំណត់បានថា ជាមរតកអង្គរ យើងអាចសង្គេតឃើញ គំរូរូបកិន្នរ គំរូរចនាបទចម្លាក់ និងគំរូស្ថាបត្យកម្ម ជាច្រើនត្រូវបានឆ្លាក់ទុកជាភស្តុតាង ជាស្នាដៃដ៏មហស្ចារ្យរបស់បុព្វបុរសខ្មែរ។ នៅសម័យក្រោយអង្គរ ខ្មែរនៅតែបន្តប្រើប្រាស់ស្បៃគ្រប់ប្រភេទក្នុងជីវភាព ប្រចាំថ្ងៃ ក៏ដូច់ សិល្បៈ ចម្លាក វប្បធម៌ និង សម្រាប់វិធីបុណ្យទាននានាតាមបែបបទរបស់ខ្មែរ។ តាមចម្លាក់ដែលបន្សល់ក្នុងរាជព្រះបាទអង្គចន្ទរាជានៅអង្គរ យើងអាចសង្គេតឃើញ ព្រះនាងខ្មែរ នៅសម័យនោះ ប្រើប្រាស់ស្បៃវែងៗហុំព័ទ្ធខ្លួន ហើយអូសទម្លាក់ដល់កែងជើងឬវែងជាងនេះរូបភាពមួយផ្ទាំងដែលត្រូវបានគូតាមការសិក្សាប្រវត្តិ សម្លៀកបំពាក់ ម៉ូតសក់ និងម៉ូតស្បៃសម័យលង្វែក មានលក្ខណៈគួអោយចាប់អារម្មណ៍ និងស្ងើចសរសើរដល់បុព្វបុរសខ្មែរនាសម័យនោះ

ដូច្នេះយើងអាចសន្និដ្ឋានបានថា ស្បៃជាប្រពៃណីពិសិដ្ឋដ៍យូរលង់របស់ប្រជាជាតិខ្មែរ។ ស្បៃបែបខ្មែរជាឯកអត្តសញ្ញារបស់ជនជាតិខ្មែរ។ ការប្រើប្រាស់ស្បៃក្នុងប្រពៃណីខ្មែរ មានក្បួនខ្នាតច្រើន ទៅតាមប្រភេទនៃស្បៃ តាមវិធី និងតាមកាលៈទេសៈពិសេសនិមួយ ដូចជាស្បៃធំ ខ្មែរសម្រាប់តែគ្រងលើបដិមារ ឬសម្រាប់គ្រងលើតួរបាំពិសិដ្ឋដាច់ដោយលែក។ នៅសម័យដើម ស្បៃភ្លោះត្រូវបានប្រើប្រាស់សម្រាប់សំគាល់ស្នំថ្នាក់ទាបក្នុងរាជវាំង។ ឯប្រភេទស្បៃឯកប្រណិត ឬស្បៃព្រះនាងវិញ ខ្មែរប្រើប្រាស់តែក្នុងវិធីពិសេស ដូចជាវិធិផ្លូវការពិសេសណាមួយសម្រាប់ម្ចាស់ក្សត្រីខ្មែរ ឬសម្រាប់វិធីអាពាហ៌ពិពាហ៌ពិសិដ្ឋរបស់ខ្មែរ ដែលកូនក្រមុំ ត្រូវបានក្លាយជាម្ចាស់ក្សត្រីនៃពូជពង្សខ្មែរ ដូច្នេះនាងត្រូវបានគ្រងដោយស្បៃប្រណិតជាច្រើនប្រភេទ ដើម្បីរំលឹកដល់ព្រះនាងសោមា មិតា ទេពក្សត្រីនៃពូជពង្សខ្មែរស្បៃឯកប្រណិត ក៏ត្រូវបានយកទៅគ្រងលើអ្នករបាំទេព លើតួឯកក្នុងកុន ល្ខោន បែបបុរាណ ទៅតាមឋាននុក្រមសង្គម និងបែបផែនផ្សេងៗ។ ក្រៅពីនេះ ខ្មែរបុរាណប្រើស្បៃសមញ្ញជាច្រើនប្រភេទក្នុងជីវភាពប្រចាំថ្ងៃ ដែលត្រូវបានរចនា តាមឋានានុក្រមសង្គម និងធនធាន។ ខ្មែរប្រើស្បៃជាលក្ខណៈពានា ពាក់ឈៀង រុំខ្វែងចងនៅកញ្ចឹងក ចងពង់ទម្លាក់កន្ទុយ ចងពង់វែង ចងពង់សមញ្ញ ចងពង់បត់ឆ្វេង ចងពងបត់ស្តាំ ចងពង់ទៅក្រោយ ព័ទ្ធខ្វែងទម្លាក់ទៅក្រោយ ស្បៃនាង ស្បៃបត់នាង ស្បៃបត់នាងតូច ស្បៃនាងបត់ធំ ស្បៃជីបស្មា ស្បៃបត់ពានា ស្បៃនាងបត់ធំលើស្មាឆ្វេងឬស្តាំ ស្បៃដណ្តប់ ស្បៃនាងដណ្តប់ ស្បៃបង់ក ស្បៃពាក់ ស្បៃបត់ពីរជាន់ ស្បៃឈងឆ្វេង ស្បៃឈាងស្តាំ។ល។

ទាំងនេះគ្រាន់តែជាការរៀបរាប់ត្រួសៗ តែដូចបានព៌ណនាខាងលើ ខ្មែរប្រើស្បៃច្រើនបែបបទ និងច្រើនទម្រង់ណាស់ ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្មែរតាំងពីថ្ងៃខ្មែរមានដង្ហើម រហូតដង្ហើមចុងក្រោយរបស់ខ្មែរ។ ហើយថ្វីបើខ្មែរ និងឥណ្ឌាមានប្រពៃណីរួម ទាំងសាសនារួម តែស្បៃបែបខ្មែរ និងស្បៃបែបឥណ្ឌា មានលក្ខណៈខុសគ្នាស្រឡះ។ ដោយហេតុផលសង្គ្រាម និងការហូរចូលនៃវប្បធម៌បស្ចឹមប្រទេស ចាប់ពីសម័យអាណានិគមន៍ រហូតពេលចុងក្រោយនេះ ខ្មែរបានបោះបង់ចោល ការប្រើប្រាស់ស្បៃដៃលជាវប្បធម៌ពិសិដ្ឋរបស់ខ្មែរ។ បច្ចុប្បន្ន ពេលដែលខ្មែរចាប់ផ្តើមគាស់កកាយ វប្បធម៌ខ្លួនមកវិញ ជនជាតិមួយដែលបានលួចចម្លងវប្បធម៌ស្ទើរតែទាំងស្រុងយកទៅធ្វើជារបស់ខ្លួន និងបានធ្វើអាជីវកម្មយ៉ាងគគ្រេនលើសម្បត្តិវប្បធម៌ខ្មែរ បែរជាកើតមានការក្តៅក្រហាយ ចាត់ដោត ជេរប្រមាថ ចោទប្រកាន់ខ្មែរគ្រប់បែបយ៉ាង..

តែដូចដែលយើងបានដឹងតាមការសិក្សាប្រវត្តិសាស្ត្រជាក់ស្តែង ដោយថៃជារដ្ឋថ្មី ទើបតែចេញពីការប្លន់យកទឹកដីខ្មែរយកទៅបង្កើតប្រទេសថៃ នៅពាក់កណ្តាលស.តទី១៤ ដូច្នេះថៃទទួលឥទ្ធិពល វប្បធម៌ គ្រប់យ៉ាងពីខ្មែរ រួមទាំងសាសនា អក្សរសាស្ត្រ សិល្បៈ ចម្លាក់ ក្នងនោះមានទាំងសម្លៀកបំពាក់ប្រពៃណី ដូចជាប្រើប្រាស់ស្បៃបែបខ្មែរ។  ស្បៃខ្មែរ ត្រូវបានជនជាតិថៃសៀមហៅតាមគ្រាមភាសាសៀមថា សាបៃ ព្រោះជនជាតិថៃសៀម មិនអាច បញ្ចេញសូរសៀងគ្រប់ពាក្យដែលចម្លងពីខ្មែរ ដែលមានជើង និងពាក្យខ្មែរដែលមានសម្លេង អ៊។ ក្រៅពីនេះ គ្រប់វាគសព្ទខ្មែរ ដែលបញ្ចប់ដោយ រ និង ល ត្រូវបានថៃ ប្តូរអោយទៅជា ត ឬន ទាំងអស់។ ហើយបើពាក្យខ្មែរ មាន អក្សរ រ នៅកណ្តាលពាក្យវិញ ថៃ ប្តូរទៅជា ល ទាំងអស់។ ទាក់ទងនឹងវប្បធម៌នៃការប្រើប្រាស់ស្បៃ ថៃបានចម្លងពីខ្មែរ ទាំងលក្ខណៈបុរាណ និងទំនើមរបស់ខ្មែរ។ នៅឆ្នាំ ១៩៦៤ សំពត់ និងស្បៃប្រណិត ឬស្បៃអាពាហ៍ពិពាហ៍ របស់ខ្មែរ ត្រូវបានក្សត្រីថៃយកទៅកែឆ្នៃអោយមានសម្រុងវែងជាងឈុតប្រពៃណីបុរាណ របស់ខ្មែរ  ទាំងសំពត់ និងស្បៃ ហើយដាក់ឈ្មោះថា ជាឈុតថៃ ដែលជនជាតិថៃ ចាត់ទុកថា វាជាជាអត្តសញ្ញាឯករបស់ជនជាតិថៃ មិនអាចនរណាប៉ះពាល់បាន។ ការពិតទៅ ឈុតប្រពៃណីខ្មែរមួយបែបនេះ វាជាឈុតអាពាហ៌ពិពាហ៍ពិសិដ្ឋរបស់ខ្មែរ និងជាអត្តសញ្ញាឯងរបស់ខ្មែរ។ លើមូលដ្ឋាននៃឈុតអាពាហ៌ពិពាហ៍ពិសិដ្ឋរបស់ខ្មែរមួយនេះ ខ្មែរអាចកែប្រែវាអោយមានលក្ខណៈទំនើបបែបណាក៏បាន ព្រោះវាជារបស់ខ្មែរ ដោយជ្រើសរើស សម្រុងវែងខ្លី តាមការឆ្នៃប្រឌិតរបស់ វិចិត្រករខ្មែរ តែបច្ចុប្បន្ន ពេលដែលវិចិត្រករ ជាងសម្លៀកបំពាក់ខ្មែរ ចង់កែប្រែឈុតសម្លៀកបំពាក់ខ្មែរមួយបែបនេះ អោយមានលក្ខណៈទំនើបនិងាសម្បូរបែប បែរជាត្រូវថៃជាអ្នកចម្លង ជេរប្រមាថពេជជ្រាយទៅវិញ។ បើខ្មែរជាប្រទេសរឹងមាំ និងមានច្បាប់ត្រឹមត្រូវ ខ្មែរអាចចុះសម្បត្តិវប្បធម៌ខ្មែរក្នុងបញ្ចីកម្មសិទ្ធិបញ្ញា ដែលអ្នកចម្លងទាំងឡាយ ត្រូវ សុំច្បាប់ និងបង់លុយអោយខ្មែរ បើគេចង់ចម្លងយកទៅប្រើប្រាស់ឬ កែឆ្នៃវបែបណាៗមួយដើម្បីធ្វើអាជីវកម្ម  ឬអ្វីផ្សេងទៀត។ល។ ក្រុមប្រឹក្សាវប្បធម៌ខ្មែរនាយសមុទ្រ

Most of below photos are took by French photographs between 1862-1937. It shows up the Khmer's traditional clothes of middle class of late Udong to early French protectorate. but the Kben and some Sbai style are the heritage of Angkor and pre-Angkor period. This kind of clothes is the mid-noble clothes, generally used by middle class hosts in royal palace or by middle class people for special occasion as host guests or for religious and traditional ceremony.

After Western culture permeated in Cambodian society through French colonization and closed relations with other countries, the modern Cambodians merely abandoned this wonderful ancient tradition and embraced the Western style life. Although some of Khmer's traditional clothes from the ancient time were still popular among Khmer but only for special occasion like marriage and traditional or religious ceremony ect.

By the time of the successive bloody wars after the French departure from Indochina, many Khmer costumes and traditions were forgotten, forbidden and smashed up for various reasons, political, ethnic and genocidaire. Example, the Khmer rouge murderers which is the creation of ICP of ho chi minh and the international communism, had adopted the black clothes of tai yuon and the tired shoes of Vietcong ho chiminh while forbidden all Khmer’s clothes and tradition. The second Vietcon clone, the CPP, is not different from the first group of kr regard to Khmer's culture. While Cambodians were falling to the bottom, the tai seized the opportunity, by intensified the traffic of Khmer’s artefacts. Tai run worldwide business and sex industry with Khmer’s culture, selling as theirs. Now, with the assist of UNESCO and band, they are bashing and hiked the memory of people who left these beautiful culture for humanity..

 
Update Décembre 2023
 
បណ្ណាល័យព្រលឹងខ្មែរ- 7 | 6 | 5 | 4 | 3 | 2 | 1 | ~ *~ 1 | 2 | 3 | 4 | 5 | 6 | 7 - បណ្ណាល័យព្រលឹងខ្មែរ