ខេមរវិទ្យា/Khmerology៖ កីឡាប្រយុទ្ធ ល្បុក្តតោ ព្រះសិវៈ អារ្យធម៌ខ្មែរ និង សោមា-បាបីឡូន បុរាណ Khmer's civilisation via Suma-Babylonian's civilisation to occident.. Khmer's art, the perfect form, the perfect art concording to the sacred sound and the sacred rotation of universe ... ល្បុក្តតោ បុរាណខ្មែរ សំដៅការប្រយុទ្ធដោយប្រើកាយសម្បទានសុទ្ធសាទ ខ្លួនទល់ នឹងខ្លួន មនុស្សម្នាក់ទល់នឹងមនុស្សម្នាក់ទៀត ឬមនុស្សទល់នឹងសត្វសាហាវណាមួយ ដោយការប្រើប្រាស់ ដៃជើង ជង្គង់ ក្បាល ដងខ្លួន។ល។ ហើយមិនប្រើអាវុធនោះទេ ដូច្នេះការប្រតិបត្តិល្បុក្តតោ ដោយប្រើអាវុធ គឺជាការខុសឆ្គង ដោយព្រោះការមិនបានយល់ដឹងច្បាស់ពីក្បាច់គុនបុរាណខ្មែរ.. កីឡា ល្បុក្តតោ ដែលបានចារឆ្លាក់លើប្រាង្គប្រាសាទខ្មែរ ក្រៅពីការបង្ហាញពីក្បាច់ប្រយុទ្ធរវាងមនុស្សនឹងមនុស្ស ក៏មានការបង្ហាញពីក្បាច់ប្រយុទ្ធរវាងមនុស្សនឹងសត្វ(តោ សេះ គោ និងក្របី) ដែលប្រពៃណីនេះ ខ្មែរមានតាំងតែពីសម័យចុងអាណាចក្រសោមា មុនកាលដែលដូនតាខ្មែរសោមា បានបង្កើតប្រជាជាតិមួយឈ្មោះថា ខ្មែរ លើទឹកដីសុវណ្ណភូមិ នៅដើមស.តទី១.. ល្បុក្តតោ សោមា កើតមាននៅចុងអាណាចក្រសោមា ពេលដែលព្រះអង្គម្ចាស់ នៃរាជវង្សចុងក្រោយ (៣ពាន់ឆ្នាំ ស.ត មុនគ.ស) បានផ្សងព្រេង ឬបានធ្វើសឹកសង្គ្រាម ជាមួយអាណាចក្រ អេឡាំ ដណ្តើមកាន់កាប់ទឹកដីដ៍សម្បូរធនធាន ជាមួយអាណាចក្រ អាឡាំ។ ដំណើរផ្សងព្រេងរបស់ទ្រង់ ត្រូវបាន អ្នកប្រាជ្ញនៃអាណាចក្រ បាបីឡូន តាក់តែងជាទេវកថា នៅឆ្នាំ ១៧០០ មុនគ.សក្រោមចំណងជើង ដំណើរផ្សងព្រេង នៃ ហ្គីហ្គាម៉េស បន្ទាប់មក ត្រូវបាន ក្រិក ចម្លងមក ក្លែងជា ទេវកថាដ៍ល្បីល្បាយបែបក្រិកក្រោមចំណងជើងថា ដំណើរផ្សងព្រេងនៃអ័រគូល។ ដំណរតមក ពួកបស្ចឹមប្រទេស បានចម្លងតៗគ្នា និងក្លែងបន្តួចបន្តួច តាមតម្រូវគន្លងវប្បធម៌ប្រទេស ឬតំបន់។ វាមិនខុសគ្នា ពីទេវកថា មហាទឹកជំនន់បំផ្លាញលោក ដែលមានទាំងក្នុង ព្រហ្មញ្ញសាសនា គ្រឹស្ទសាសនា ជ្វីស សាសនាឥស្លាម និងទេវកថា បែបតំបន់ ឬជាតិសាសន៍ផងដែរ។ ទាំងនេះ ជាការចម្លងចេញពី គម្ពីរវេទដើម និងទេវកថា របស់សោមា ដែលមានចំណាស់ ជិត៣ពាន់ឆ្នាំមុនគ.ស។ ចំណេរតមក ល្បុក្តតោ ត្រូវបាន ពួកបស្ចឹមប្រទេស យកមកក្លែង អោយទៅជាល្បែង កូរីដា ដែលជាការរំលឹកវគ្គមួយនៃទេវកថា សោមា ត្រង់កន្លែង ហ្គីហ្គាម៉េស និងអង់គីដូ ប្រយុទ្ធជាមួយ គោឬក្របីពិសិដ្ឋរបស់ព្រះអ៊ែលឬព្រះសិវៈ ដែលបានបញ្ជូនមកអោយបំផ្លាញរាជធានី អ៊យរូក ក្រោយ ហ្គីហ្គាម៉េស បានប្រមាថ ទេពធីតា ឥស្ទតាឫឥន្ទា។ ក្រោយបានសម្លាប់គោ/ក្របីពិសិដ្ឋរបស់ព្រះអ៊ែល ព្រះអ៊ែល រិតតែខ្ញាល់ ហើយបានបញ្ជូនជម្ងឺមកសម្លាប់អង់គីដូ ដែលជាយុទ្ធមិត្រស្លាប់រស់របស់ហ្គីហ្គាម៉េស។ ហ្គីហ្គាម៉េស បានឃើញការឈឺចាប់ ទុក្ខវេទនារបស់មិត្រខ្លួនពីការបៀនបៀននៃជម្ងឺរហូតដល់ស្លាប់ ក៏មានការភ័យខ្លាច ទើបសុំលាចាកនគរ ដើរផ្សេងព្រេង ស្វែងព្រេងស្វែងរកជីវិតអមតៈ។ គឺក្នុងដំណើរផ្សងព្រេងដោយការឈឺចាប់នេះហើយ ដែលហ្គីហ្គាម៉េស ដែលស្ទើរក្លាយជាមនុស្សឆ្កួតទៅហើយ បានទៅប្រយុទ្ធជាមួយ គោ ក្របី តោ ហើយក៏បានជួបរឿងរ៉ាវជាច្រើន។ លំនាំដើម នៃល្បុក្តតោរបស់ខ្មែរឬសោមា មិនមានការប្រយុទ្ធ ទោះជាមួយសត្វក្តី មនុស្សក្តី ដោយប្រើអាវុធនោះទេ គឺប្រើកាយសម្បទានសុទ្ធសាទ។ នៅជំនាន់អាណាចក្ររ៊ូម ក៏មានល្បែងបែបនេះ ឬស្រដៀងនេះច្រើនបែបសណ្ឋាន ហើយប្រហែលត្រូវបាន អេសស្ពាញ ចម្លងក្លែងជាកូរីដា ដែលជាការប្រយុទ្ធជាមួយ តូរ៉ូ ដោយអាវុទ្ធមុតស្រួច ចាក់លើខ្នងឬលើក្បាលសត្វគោរអោយឈាមដាបរហូតសល់ស្លាប់ ដែលនេះជាល្បែងកំសាន្តដ៏យង់ឃ្នងឃោរឃៅខ្លាំងណាស់ទៅលើសត្វ ដែលមិនគួរបន្តលេងបែបនេះទាល់តែសោះ.. ទោះជាយ៉ាងណា ល្បុក្តតោ គ្រាន់តែជាផ្នែកនៃយុទ្ធគុនខ្មែរដ៏សម្បូរបែប ដែលមានឈ្មោះដើមថា កីឡាប្រយុទ្ធ។ កីឡាប្រយុទ្ធគឺជាក្បាច់គុន ច្រើនបែបសណ្ឋាន ដែលខ្មែរប្រើសម្រាប់ការពារខ្លួន និងធ្វើសឹកសង្គ្រម មានការប្រើកាយសម្បទាន ដោយមិនប្រើអាយុទ្ធ និងក្បាច់ប្រយុទ្ធដ៏ច្រើនបែបសណ្ឋានទៀត ដោយប្រើអាវុធគ្រប់ប្រភេទ ឬដៃជាមួយអាវុធ។ល។ តាមប្រពៃណីខ្មែរបុរាណ ទីលានហាត់ហ្វឹកហ្វឺន យុទ្ធគុនខ្មែរ ឬកីឡាប្រយុទ្ធ ត្រូវធ្វើលើធ្លាដីដែលគេជីកអោយមានជម្រៅសម្រាប់កីឡាករហាត់ហ្វឹកហ្វឺន។ មានអាវុធគ្រប់ប្រភេទតាំងព្យួរលើជញ្ជាំងទិសឧត្តរ និង មានអាសនៈព្រះសិវៈ នៅជ្រុងទិសពាយ័្យឬឥសាន។ អ្នកហ្វឹកហាត់ត្រូវថ្វាយបង្គំព្រះសិវៈ មុននឹងចាប់ផ្តើមហាត់ឬប្រកួត។ វិធីភារវកិច្ចបែបនេះ ក៍ត្រូវបានអនុវត្តន៍សម្រាប់ការហាត់របាំប្រពៃណីផ្សេងៗរបស់ខ្មែរសម័យបុរាណ(អង្គរ និងមុនសម័យអង្គរ) ព្រោះខ្មែរគោរពព្រះសិវៈ ហើយចំពោះខ្មែរ ព្រះសិវៈ ជាម្ចាស់ នៃគ្រប់ទាំងអស់ ទាំងលោក ទាំងចក្រវាឡ៏ ទាំងក្បាច់រាំ ទាំងក្បាច់ប្រយុទ្ធ។ល។ . Khmerology: Khmer's civilisation via Suma-Babylonian's civilisation to occident.. Khmer traditional Lbokator refers to fighting with someone, or with any animal (lion, buffalo etc), using the hands, feet, knees, head, body, etc without weapons, so the practice of Lbokator with weapons is wrong according to the Khmer’s Lbokator tradition .. Lbokator, which is inscribed on Khmer temples, in addition to fighting man to man, there are also the fighting’s art between man and animals (lions, horses, cows and bull), which dates back to the late Soma period before the Khmer Soma ancestors created a nation called Khmer in the land of Sovannaphum at the beginning of the first century .. The Lbokator of Khmer originated at the end of the Sumer (Soma) Empire when a prince of the last dynasty (3,000 BC) led a war with the Elam Empire to seize a rich land. His adventures were memorized in the Babylonian mythology in 1700 BCE under the title “The Adventures of Gilgamesh” then was copied by the Greeks into the famous Greek mythology under the title “The Adventures of Hercules”. This myth was later copied by occident in many forms in concordant to the locale’s culture and needs. The same analogue can be note in the myth of the Great Flood, which is found in Hinduism, Christianity, Judaism, Islam, and few other regional or ethnic myths. These traditions and myths may originate from Vedic or Soma, dating back nearly 3,000 BC. Its likely that the Lbokator’s art of Sumer/Soma was reinvented in modern occident as corrida, reminiscent of an episode of Soma mythology where Gilgamesh and Enkidu fight with the sacred ox or bull of El or Shiva that was sent to destroy the capital Uruk after Gilgamesh has insulted the Goddess Ishtar/Durga. After having killed El’s sacred cow/bull, God El became angrier and has sent a disease to kill Enkidu, the arm brotherhood of Gilgamesh. Gilgamesh had saw the suffering of his friend until his dead because of that illness. Gilgamesh was so scared, reason why he decided to leave the kingdom to search of immortality. It was on this painful adventure that Gilgamesh, who had almost become made, went to fight with the lions and bull ect and encountered many adventures along the road. It’s to remains here again that the origin form of Lbokator whether fighting with animal or man to man, doesn’t us any weapons at all. It’s about physical force fighting. During the Roman Empire, similar games were practiced in many forms then probably copied into Espanyol Corrida by using a sharp arrow to stab into the back or head of the bull until the bull fallen die. It is a very bloody and cruel game for animals that should not exist. However, Lbokator is just a part of the Khmer rich martial arts because Khmer martial arts are a large variety of martial arts that Khmer use for self-defense and warfare, these included the Lbokator and other martial arts, using all kinds of weapons or hands with weapons, etc. According to the ancient Khmer tradition, Lbokator and other Khmer martial arts must be practice directly on a large rectangle digging ground. There are all kinds of weapons hanging on the north wall and there is a Shiva altar in the northwest or northeast corner. Trainees must worship Shiva before starting to practice or compete. This kind of worship is also applied for the practice of the various Khmer traditional dances of the ancient Khmer (Angkor and pre-Angkorian) because the Khmer adore Shiva who is the God of the God and the God of all universe, of exist and non-exist entity ..Chandra |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
Update Décembre 2023 |
បណ្ណាល័យព្រលឹងខ្មែរ- 7 | 6 | 5 | 4 | 3 | 2 | 1 | ~ *~ 1 | 2 | 3 | 4 | 5 | 6 | 7 - បណ្ណាល័យព្រលឹងខ្មែរ |