Long live the Khmers Welcome to Amekhmer website : ព្រលឹងខ្មែរជាប្រពន័្ធចរន្តគំនិតខ្មែរ
the Khmer Soul
Khmer 7ème Art
 
 
| Crime of Sihanouk | | | | | @
1/Khmer's traditional clothes,crown, hair, ear's art សម្លៀកបំពាក់ប្រពៃណីខ្មែរ មរតកមហានគរ | 2/kh-architecture, art, monuments បូជនីយដ្ឋាន និងស្ថាបត្យកម្មខ្មែរ មរតកមហានគរ | 3/kh-army-mongol កងទ័ពមហានគរ និងចម្បាំងជាមួយម៉ុងហ្គោល | 4/kh-dance-music សិល្បៈ របាំប្រពៃណីមហានគរខ្មែរ | 5/kh-langue-khom, inscription ភាសាខ្មែរ ខម សិលាចារឹក| 6/Meta Quantum មេត្តា បរិមត្ថ | 7/kh-rama-khol រាមកេរមហានគរ និងល្ខោនខោលl | 8/kh-trancultural អន្តរវប្បធម៌ |9/kunkh-lbokator គុនខ្មែរ ល្បុកតោ | 10/Chan SEA N ចន្ទ្រ និងប្រជាជាតិអាស៊ាន|R
The powerful Khmer's army in action engraved on the walls of Khmer temples 1-2-3-4-5-6-7-

Chinese warriors, tai japanese manchu at Angkor, Bayon bas-relief - tai qing mingmang, vn mingmang macu warriors, Tang and the stolen Khmer's artefact at Singapore's museum, Khmer's traditional food, busy cooking scence on Bayon carving,

ដោយហេតុផលនយោបាយ វប្បធម៌ សេដ្ឋកិច្ច ឬផ្សេងទៀត គេកម្ររប្រទះឃើញឯកសារស្រាវជ្រាវ សរសេរដោយខ្មែរ ឬ បរទេស ទាក់ទងនឹងការមក តាំងទី លំនៅដ៏ច្រើនលើសលប់ នៃសហគមន៍ចិននៅលើទឹកដីខ្មែរ ក្នុងសម័យអាណាចក្រខ្មែរ។ កង្វះ​ឯកសារ​មានហេតុផលច្រើន ប៉ុន្តែ​បើ​និយាយ​ពី​ភ័ស្តុតាង​មិន​ ខ្វះ​នោះ​ទេ។ នៅលើជញ្ជាំងអង្គរ ទិដ្ឋភាពនៃក្បួនដង្ហែកងទ័ព បានបង្ហាញពីកងទ័ពចិន ដើរក្បួនជាមួយកងពលបរទេស និងខ្មែរផ្សេងៗគ្នា ច្រើនហូរហែរ។ ទិដ្ឋភាពដដែលត្រូវបាន ចារឆ្លាក់ដោយខ្មែរលើជញ្ជាំងប្រាសាទបាយ័ន ដែលយើងអាចសង្កេតឃើញកងទ័ពចិនកំពុង ដង្ហែក្បួនជាមួយកងទ័ពខ្មែរ និងកងពល ចម្រុះជាតិសាសន៍ផ្សេងទៀត។ ការចារឆ្លាក់ជារូបភាពប្រវត្តិសាស្ត្រ ដ៏គួរឱ្យចាប់អារម្មណ៍ទាំងនេះមិនកំណត់ត្រឹមតែក្បួន ដង្ហែរយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏មាន ឈុតឆាកជីវិតប្រចាំថ្ងៃជាច្រើនដែលបង្ហាញពីចុងភៅជនជាតិចិន ឈ្មួញ កម្មករ និងជនជាតិចិនធម្មតាផ្សេងទៀតដែល កំពុងលេង និងរស់នៅជាមួយខ្មែរ។ ទាំងនេះបញ្ជាក់ថា ក្នុងសម័យអង្គរ ជនជាតិចិនបានដើរតួយ៉ាងសំខាន់ក្នុងអាណាចក្រខ្មែរ។

នៅលើសិលាចារឹកដែលបន្សល់ទុកដោយ ព្រះបាទសូរ្យវរ្ម័នទី១ បានរៀបរាប់ពីកំហឹងរបស់ព្រះបាទសូរ្យវរ្ម័នទី១ ចំពោះអភិជនម្នាក់ឈ្មោះ តាំង។ សិលាចារឹកនេះហាក់ ដូចជាបង្ហាញថា ព្រះបាទសូរ្យវរ្ម័នទី១ ទ្រង់បានខឹងនឹងគ្រួសាររបស់ តាំង ពីព្រោះ តាំងបានបំពានលើពាក្យសច្ចារបស់គេ ចំពោះព្រះបាទសូរ្យវរ្ម័នទី១ ដែលបាន ផ្តល់ឱ្យគ្រួសាររបស់ តាំង នូវបដិសណ្ឋារកិច្ច ដីធ្លី ទ្រព្យសម្បត្តិ ព្រមទាំងឯកសិទ្ធិផ្សេងៗទៀត។ ប៉ុន្តែ​ជាក់ស្តែង Tang បាន​ក្បត់​ទ្រង់។ ទ្រង់បាន​ដាក់​បណ្ដាសា​គ្រួសារ​ តាំង ឲ្យ​ត្រូវ​វិនាស​ក្នុង​នរក​អស់​កល្ប​ជា​និច្ច ដូច​ពាក្យ​សម្បត់​ដែល​គេ​សច្ចារ​ចំពោះ​ទ្រង់។

ឯកសារប្រវត្តិសាស្ត្រផ្លូវការរបស់ប្រទេសថៃ ដែលជាទូទៅត្រូវបានក្លែងបន្លំដោយប្រទេសថៃ ស្ទើរតែមិនមានរៀបរាបពីវត្តមានចិននៅអយុធ្យាក្នុងសម័យអង្គរទេ ប៉ុន្តែនៅក្នុងឯកសារដ៏កម្ររមួយ ទាក់ទងនឹងប្រវត្តិនៃវត្តបុរាណរបស់ខ្មែរមួយឈ្មោះ (វត្តភ្នំជើង ឬវត្តភ្នំខាងជើង) ដែលស្ថិតនៅក្នុងក្រុងបុរាណរបស់ខ្មែរ គឺទីក្រុងអយុធ្យា គេបានកត់ត្រាអំពីប្រវត្តិនៃប្រាសាទចិនមួយដែលបានសាងសង់នៅក្នុង បរិវេណវត្តភ្នំខាងជើង ដើម្បីរំលឹកដល់ព្រះនាងចិន ដែលបាន លង់ស្នេហ៍នឹងស្តេចខ្មែរ (1) ព្រះនាង​បាន​រង់ចាំ​ព្រះរាជា ប៉ុន្តែ​ព្រះអង្គ​មិន​បាន​មក​រក​ព្រះនាង​តាម​ការសន្យា​ឡើយ ។ ក្រោយមក ព្រះនាងចិនបានសោយទិវង្គត ហើយព្រះចៅអធិរាជ បានយល់អំពីភក្តីភាព និងសេចក្តីស្មោះត្រង់របស់ព្រះនាង ទើបទ្រង់បានសាងសង់ប្រាសាទចិនមួយសម្រាប់ព្រះនាង ដើម្បីរំលឹក ដល់ប្រាសាទ របស់នាងនៅ ក្នុងទឹកដីកំណើតរបស់នាង គឺប្រទេសចិន។ ឯកសារ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា មុន​សតវត្ស​ទី​១៣មកម្ល៉េះ មាន​សហគមន៍​ ជនជាតិ​ចិន​ជាង ២០០​ សហគមន៍​ ភាគច្រើន ជាមន្ត្រី និងរាជវង្សស៊ុង ​ ដែលបានរត់ភៀសខ្លួន ពីការសម្លាប់របស់ម៉ុងហ្គោល មកសុំស្នាក់នៅជាមួយអធិរាជ នៃអាណាចក្រអង្គរ។ ពួកគេខ្លះបាន បំរើក្នុងជួរកងទ័ពនៃអាណាចក្រខ្មែរ។ ខ្លះទៀតជាសិប្បករ កសិករ អ្នកជំនួញ។ល។ ហើយប្រហែលជាពួកគេផងដែរ ដែលបានហាត់ក្បាច់គុនកូនកាត់ខ្មែរចិន ហើយបានសហការជាមួយចិនមីង វាយកំចាត់ម៉ុងហ្គោលពីទឹកដីចិន នៅស.តទី១៤។  

សូមរំលឹកថា មិនមែនមានតែជនជាតិចិនទេ ដែលចូលមកតាំងទីលំនៅលើទឹកដីខ្មែរ ដោយសារសង្គ្រាម ឬហេតុផលផ្សេងៗ ប៉ុន្តែជាក់ស្តែង ដោយសារភាព ល្បីល្បាយ និងសម្បូរសប្បាយនៃអាណាចក្រខ្មែរ មានជនជាតិផ្សេងទៀត ក៏បានមករស់នៅ ជ្រោកកោនក្រោមម្លប់នៃ ក្នុងអាណាចក្រខ្មែរដ៏អស្ចារ្យ ទាំងនេះ រួមមាន ជនជាតិជប៉ុនបុរាណ ដូចដែលបានបង្ហាញនៅលើជញ្ជាំងនៃ បាយ័ន និងអង្គរ។

ជាការពិត មានមតិជម្រោងចម្រះ ជាច្រើនទាក់ទងនឹងកងពលមួយក្រុម ដែលមានមុខមាត់ស្រដៀងចិនបន្តិច ម៉ុងហ្គោលបន្តិច ដែលត្រូវបាន ឆ្លាក់លើ ផ្ទាំងប្រាសាទអង្គរ ជាមួយនឹងចំណារថា សៀមកុក។  តាមរូបរាង ជាក់ស្តែងលើចម្លាក់ ពួកគេ​មាន​លក្ខណៈ​ស្រដៀង​នឹង​បុរស​ជនជាតិ​ចិន ប៉ុន្តែ​មិន​ដូច ​ជនជាតិ​ចិន​ ធម្មតានោះ​ទេ។ ប្រជាជន​ថៃ​សម័យ​ថ្មី​បាន​អះអាង​ថា សៀមកុក ដែលឆ្លាក់លើផ្ទាំងប្រាសាទអង្គរ ជា​បុព្វបុរស​របស់​ពួកគេ ប៉ុន្តែ​វា​ហាក់​ដូច​ជា​មិន ​ដូច្នោះ​ទេ​។ អ្នកប្រាជ្ញមួយចំនួនដូចជា G.Coedes និងអ្នកស្រាវជ្រាវជាច្រើនទៀត មកពីសាលាបារាំងចុងបូព៌ា EFEO បានសន្មត់ថា ក្រុមមនុស្ស Samkuk ជាមនុស្សដែលមានសម្បុរស្បែកខ្មៅ។ អ្នកសិក្សាខ្លះទៀតវិញ យល់ថា សៀមកុក ជាក្រុមជនជាតិ Kasi ដែលជាប្រភេទក្រុមមនុស្សខ្មែរបុរាណ ឬខ្មែរមន។ អ្នកខ្លះយល់ថា សៀមកុក លើប្រាង្គប្រាសាទអង្គរ ជាជនជាតិអូស្រ្តាស៊ី ម៉ាឡាយូ ឥណ្ឌូនេស៊ី ដូចជាជនជាតិ Dayak hari Gawai, Dayak merah, dayak-merah-jilah, dayak-merah-suku, Iban-sarawak, Jahut, Mah meri, murut, Orang Asli, Pasukan-merah-kawal  ethnicrungus-kota-belud តែភិនភាគ បណ្តាប្រជាជាតិអូស្រ្តាស៊ី ម៉ាឡាយូ ឥណ្ឌូនេស៊ី នៃឥណ្ឌូនេស៊ី និងកោះម៉ាឡាយូ ដែលបានរៀបរាប់ខាងលើ មានរូបរាងស្រដៀងខ្មែរបុរាណ ច្រើនជាងក្រុមមនុស្ស សៀមកុក លើប្រាង្គប្រាសាទអង្គរ។  

ប៉ុន្តែបើគេព្យាយាមសិក្សា ជីកកាយមែនទែន នៅក្នុងប្រវត្តិសាស្ត្រថៃដែលមិនសូវមានអ្នកចាប់អារម្មណ៍ គេអាចភ្ញាក់ផ្អើលដោយសង្កេតឃើញថា Samkuk ហាក់សំដៅលើ ជនជាតិជប៉ុនបុរាណ ស្រដៀងនឹងម៉ុងហ្គោល ដែលធ្លាប់បានមករស់នៅលើទឹកដីខ្មែរ គឺរាជធានីខ្មែរ អាយុធ្យាតាំងពីសម័យអាណាចក្រខ្មែរ ម្ល៉េះ ហើយពួកគេបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើត ពង្រីក និងការការពារប្រទេសថៃ ចាប់តាំងពីការកកើតប្រទេស សៀមបុរាណ នៅពាក់កណ្តាល ស.តទី១៤ រហូតមកដល់បច្ចុប្បន្ន។ ពួកគេអាចជាអ្វីដែលអ្នក ប្រវត្តិសាស្ត្រហៅថា ជប៉ុនគិន/ឈិនម៉ាន់ជូ ដែលជាជនជាតិភាគតិចចិន រស់នៅតាមព្រំដែន ឥសាន និង ពា័យព្យ នៃប្រទេសចិន ម្ខាងជាប់ប្រទេសរ៉ុស្សី និងជប៉ុន និងម្ខាងទៀតជាប់ព្រំប្រទល់ប្រទេសទួគី។ នេះជាហេតុផល ដែលពួកគីង/ឈីង បាន ជ្រើសរើសថៃ ជាដៃគូក្នុងតំបន់ ក្នុងសង្គ្រាមប្រល័យពូជសាសន៍ប្រឆាំងនឹងខ្មែរ នៅចុងស.តទី១៨ ដើម ស.តទី១៩ ដោយព្រោះតែមានវត្តមាន ពួកឈិនម៉ាន់ជូជប៉ុន រស់នៅប្រទេសថៃស្រាប់ ដែលពួកទាំងនេះ សុទ្ធតែជាក្រុមមនុស្សចិនឈិន ស្រដៀងនឹងពួកចិនឈីង/គីងម៉ាន់ជូ ឬម៉ុងហ្គោល។

នៅពាក់កណ្តាលស.តទី១៤ ពេលដែលចក្រភពខ្មែរ និងចក្រភពម៉ុងហ្គោលដួលរលុំដោយព្រមពេលជាមួយគ្នា (អាចដោយសារ សង្គ្រាមរាំងជុលយូរ អង្វែងរវាងចក្រពភទាំងពីរ) ប្រទេសចិនជាអ្នកចំណេញគ្រប់យ៉ាងពីការដួលរលុំនៃមហាអាណាចក្រខ្មែរ និងម៉ុងហ្គោល។ ចក្រភពដ៏មានអំណាចទាំងពីរ បានក្លាយអ្នកជិតខាង រូមព្រំប្រទល់ជាមួយគ្នា ក្រោយម៉ុងហ្គោល បានវាយចូលឈ្លានពានគ្របគ្រងប្រទេសចិន។ ក្នុងទម្លាប់ពួកម៉ុងហ្គោល គេមិនអនុញ្ញាត្តិ អោយចក្រភពណាមួយ ឈរនៅបាំងផ្លូវឈាមរបស់គេនោះទេ ដូច្នេះរឿងអ្វីដែលម៉ុងហ្គោលត្រូវអត់អោនអោយខ្មែរ ដែលមានរូបរាង និងប្រភពជាតិសាសន៏ ខុសឆ្ងាយពីពួកម៉ុងហ្គោល បើសូម្បីតែចិន ក៏ពួកម៉ុងហ្គោល មិនអត់អោនអោយផងនោះ? ជាពិសេស ពួកនេះ ក៏ដូចពួកចិនឈិន/គិនម៉ាន់ជូ ទាំងអស់ មានសតិស្អប់ខ្ពើម និងរើសអើងមនុស្សដែលមានជាតិសាសន៍ខុសពីពួកវា ឬមានសម្បុរខ្មៅ។ លើសពីនេះទៅទៀត ខ្មែរប្រហើនហ៊ានផ្តល់ទឹកស្នាក់អាស្រ័យដល់ រាជវង្សចិន និងកងទ័ពចិនសុង ជាសត្រូវរបស់ម៉ុងហ្គោល ដែលបាក់ទ័ពចាញ់ម៉ុងហ្គោល រត់មកសុំជ្រកកោនជាមួយខ្មែរ។ ជាយុទ្ធសាស្ត្រ ម៉ុងហ្គោល អាចគិតថា ចិនបាក់ទ័ពទាំងនេះ អាចប្រើប្រាស់ទឹកដី និងធនធានខ្មែរ រៀបចំកម្លាំងចេញពីទឹកដីខ្មែរ ទៅវាយកំចាត់ម៉ុងហ្គោល ដើម្បីរំដោះប្រទេសចិនពីម៉ុងហ្គោល។ ការបារម្មណ៍របស់ពួក ម៉ុងហ្គោល វាមិនខុសនោះទេ។ នេះជាហេតុផលធំណាស់ ដែលម៉ុងហ្គោលត្រូវតែកំចាត់ខ្មែរ ទោះដោយវិធីណា។ ជាយថាហេតុ មីង ហុងវូ ដែលជាអនាគត អធិរាជមីង បានបង្កើតចលនា ប្រឆាំងម៉ុងហ្គោល ដោយយករាជវង្សសុង ជាមូលដ្ឋានបង្រួមបង្រួមកម្លាំងចិន ដើម្បីប្រឆាំងម៉ុងហ្គោល។ ដូច្នេះ គេអាចនិយាយបានថា ពួកសុង ដែលមករស់នៅ លើទឹកដីខ្មែរ អាចនឹងមានចំណែកយ៉ាងធំក្នុងការផ្តួលរុំលុំ ចក្រភពម៉ុងហ្គោល និងបង្កើតរាជវង្សមីង។ ក្រោយពួកមីង ឡើងកាន់ អំណាចនៅប្រទេសចិន ពួកមីង មានទំនាក់ទំនងល្អណាស់ជាមួយពួកថៃសៀម ឬពួកសុងនៅប្រទេសសៀម។

គួរគូសបញ្ជាក់ផងដែរថា ចាប់តាំងពីការកកើតប្រទេសថៃបុរាណនៅស.តទី១៤ រហូតដល់រាជ រាមាទី៤ ប្រទេសថៃ ត្រូវបានចិនចាត់ទុកជាអាណាខេត្តមួយ របស់ចិន ដូចតំបន់យូណាន់ដែរ។ មានន័យ​ថា ស្តេច​សៀម​បុរាណ​មិនអាច​គ្រប់គ្រង ​នគរ​សៀម​បានទេ បើ​គ្មាន​ការយល់ព្រម​ពី​អធិរាជ​ចិន​។ ដើម្បី​បញ្ជាក់ពី​ កិច្ចព្រមព្រៀង​នោះ អធិរាជ​ចិន​តែង​ផ្ញើ​ត្រារាជ​ចិន ហៅថា ត្រាផ្កាឈូក ​មកអោយ​ស្តេច​សៀមប្រើប្រាស់ជាត្រារាជផ្លូវការ។ នៅលើត្រានោះ មានសរសេរជា ភាសាចិនថា ស្តេចសៀម​។ នៅចុងស.តទី១៧ ពេលដែល ពួកចិនគីង/ឈីងម៉ាន់ជូ ចូលឈ្លានពានប្រទេសចិន ផ្តួលរុំលុំរាជវង្សមីង ហើយបានបង្កើតរាជវង្ស Qing នគរសៀមបានក្លាយជាសម្ព័ន្ធមិត្តកាន់តែជិតស្និទ្ធជាមួយ Qing ។ ថៃគីង/ឈីង និងចិនគីង/ឈីង បានរួមគ្នាកម្ចាត់ឡាវ និងភូមា ដែលគាំទ្រដោយមីង អោយខ្ចាត់ខ្ចាយពីនគរសៀម និង បានវាយឈ្លានពានប្រទេសជិតខាង មានភូមា លាវ ឥណ្ឌូណេស៊ី និងខ្មែរ ប្លន់យកទឹកដីមកបង្កើតនគរថៃថ្មី ដែលមាន ទឹកដីធំទូលាយ ដូចបច្ចុប្បន្ន។ ខេត្តមួយចំនួន នៅខាងជើង និងឥសាននៃប្រទេសថៃ ទើបតែត្រូវបានតៃគីង/ឈីង និងចិនគីង/ឈីង វាយប្លន់ពីខ្មែរ និងលាវ យកមកដាក់ជារបស់ថៃ នៅដើមចុង ស.តទី១៨ ដើមស.តទី១៩ប៉ុណ្ណោះ។  វាជាយុគសម័យដ៏ខ្មៅងងឹតសម្រាប់ខ្មែរ ដោយតែពួកតៃគីង/ឈីង ចិនគីង/ឈីង និង យួនគីងមីងមាង រួមគ្នាជាមួយចិនម៉ាគូ សម្លាប់រង្គាល់មកលើខ្មែរ នៅប្រទេសថៃ កម្ពុជា លាវ និងកម្ពុជាក្រោម ស្ទើរដាច់ពូជខ្មែរទៅហើយ ពេលដែល អាណានិគមន៍បារាំងចូលមកគ្របគ្រង តំបន់អាស៊ាន។

ខណៈ​ដែល​ចិនគីង/ឈីង បានវាយប្លន់ទឹកដីខ្មែរ ភូមា លាវ ម៉ាឡេ មកដាក់​​បញ្ចូលជាផ្នែកនៃប្រទេស​ថៃ ចិនគីង បាន​គ្រប់គ្រង​ប្រទេស​ថៃ​ ជា​អាណាខេត្ត មួយ​របស់​ ចិនដូចសម័យមុនៗដែរ។ ព្រះចៅអធិរាជ Qing បានផ្ញើត្រាឈូកថ្មីរបស់ចិន Qing មកជំនួសត្រាចាស់ ដែលមានសរសេរជាអក្សរចិនថា ស្តេចសៀម។ ត្រាចិនគីងថ្មីនេះ ត្រូវបានប្រើពីរាជ រាមាទី១ ដល់រាមាទី៤។ ឆ្លៀតឱកាស ដែលចិនចុះខ្សោយដោយការវាយប្រហារពីពួកបស្ចឹមប្រទេស ស្តេចរាមាទី៤ បានព្យាយាមដោះដៃពិចិន។ ទ្រង់បានបង្កើតត្រារាជថ្មី ដែលសរសេរជាភាសាខ្មែរថា «ព្រះបរមរាជឱង្កា» សម្រាប់ប្រើប្រាស់ជំនួសត្រាឈូកចិន។ រាមាទី៤ បានដឹកនាំការកំណែទម្រង់វប្បធម៌ពីចិនមកខ្មែរ។ ការកែទម្រង់វប្បធម៌នេះត្រូវបានបន្តដោយអ្នកស្នងតំណែងរបស់ទ្រង់គឺ រាមាទី៥ និងរាមាទី៦។ គឺ ក្នុងរាជ រាមាទី៦ ដែលថៃបានដាក់ ខោលឬរាមកេរបែបខ្មែរ ដែលគ្រាមភាសាថៃ ហៅថាខុន មកជាផ្នែកនៃអត្តសញ្ញាណជាតិថៃ ដែលបច្ចុប្បន្នបានក្លាយ សង្គ្រាមវប្បធម៌ រវាងថៃ និងខ្មែរ ដោយសារតែថៃ បានប្លន់ រាមកេរបែបខ្មែរ ដែលជាអត្តសញ្ញាណជាតិខ្មែរពិសិដ្ឋរបស់ខ្មែរ មកធ្វើជារបស់ខ្លួន និងបានវាយប្រហារប្រមាថខ្មែរ និងក្រឡៃប្រវត្តិសាស្ត្រជុំវិញ សិល្បៈពិសិដ្ឋរបស់ខ្មែរមួយនេះ ក៏ដូចវប្បធម៌ខ្មែរដ៏ទៃទៀតដែលថៃ បានចម្លងរបស់ខ្មែរ មកធ្វើជារបស់ខ្លួន។  ត្រារាជថ្មី ដែលមានលក្ខណៈជាខ្មែរ បង្កើតដោយរាមាទី៤  ត្រូវបានប្រើប្រាស់ដោយអ្នកស្នងតំណែងរបស់ទ្រង់រហូតដល់ឆ្នាំ១៩៤០ ទើបត្រូវបានជំនួសដោយត្រារាជថ្មី ដែលមានសរសេរជាភាសាថៃទំនើប។ ទោះយ៉ាងណា នៅក្នុងរាជវាំងថៃរហូតដល់សព្វថ្ងៃ គេនៅប្រើប្រាស់វាគសព្ទ និងភាសាខ្មែរដដែល។

នៅលើវិបសាយ សារមន្ទីរដាវជប៉ុនប្រចាំប្រទេសថៃ បង្កើតដើម្បីឧទ្ទិសដល់ទំនាក់ទំនងការទូត និងសហប្រតិបត្តិការយោធារវាង ថៃ-ជប៉ុន រយៈជាង ប្រាំមួយរយឆ្នាំនៃប្រទេសទាំងពីរ យើងអាចកត់សម្គាល់ពី រូបភាពអ្នកប្រយុទ្ធជប៉ុនមួយចំនួននៅ ក្នុងឯកសណ្ឋាន និងស្បែកមុខជាបិសាចដ៏កាច សាហាវ គួរឱ្យខ្លាច។ ទំនាក់ទំនងស្និទ្ធរមួតជាង ៦០០ ឆ្នាំ ហាក់​ដូច​ជា​ចៃដន្យ​នឹង​ការ​ចាប់​កំណើត​នៃ​នគរ​សៀម​នៅ​ពាក់​កណ្ដាល​ទី ១៤។ តើមិន​មែន​ជា ​អ្នក​ចម្បាំង​បិសាច​ទាំង​នោះ​ទេ ដែលបាន​រួមគ្នា​ជាមួយ​នឹង​ ​ចិនត្រកូលសុង ​ដឹកនាំ​ការ​បះបោរ​ប្រឆាំង​នឹង​ខ្មែរ ហើយ​បាន​បំបែក​ខេត្ត​របស់​ខ្មែរ
​ពីរ​មក​បង្កើត​ជា​អាណាចក្រ​សៀម​នៅពាក់កណ្តាលស.តទី១៤?

នៅលើផ្ទាំងគំនូរប្រវត្តិសាស្ត្រថៃមួយ ដែលពណ៌នាអំពីកងប្រយុទ្ធក្នុងរុជ្ជកាលស្តេចថៃ ណារ៉ៃ ដែលជាអំឡុងថៃធ្វើសឹកសង្គ្រាមស៊ីសាច់ ហុតឈាមខ្មែរនៅបន្ទាយ លង្វែក យើងឃើញវត្តមានអ្នកចម្បាំងជប៉ុនក្នុងឯកសណ្ឋានជាសាមូរ៉ៃជាមួយនឹងដាវវែង និងដាវសាំម៉ូរ៉ៃ រួមជាមួយនឹងទាហានថៃ ដែលមើលទៅហាក់ដូចជា ជនជាតិចិន។ នេះបញ្ជាក់ថា អ្នកចម្បាំងជប៉ុន និងកងទ័ពចិន មកពីរាជវង្សចិនផ្សេងៗគ្នា តែងមានវត្តមានក្នុងសង្គ្រាម ប្រឆាំងនឹងខ្មែរ។ គួរបញ្ជាក់ដែរថា ក្នុងអំឡុងសង្គ្រាមលោកលើកទី២ ប្រទេសថៃត្រូវបានជប៉ុនប្រើប្រាស់ជាមូលដ្ឋានយោធា ដើម្បីវាយលុកប្រទេសផ្សេងទៀតនៅក្នុងអាស៊ាន ក៏ដូចជាប្រឆាំង នឹងលោកខាងលិចផងដែរ។

ជនជាតិចិនពិតជាមានវត្តមានសំខាន់ ក្នុងប្រវត្តិសាស្រ្តរបស់ខ្មែរ និងថៃ ប៉ុន្តែជាមួយនឹងខ្មែរ ចិនគឺជាអ្នកបំរើរបស់អធិរាជខ្មែរ ខណៈដែលស្តេចថៃគឺ ជាទាសកររបស់ជនជាតិចិនទៅវិញ

Update Décembre 2023
 
បណ្ណាល័យព្រលឹងខ្មែរ- 7 | 6 | 5 | 4 | 3 | 2 | 1 | ~ *~ 1 | 2 | 3 | 4 | 5 | 6 | 7 - បណ្ណាល័យព្រលឹងខ្មែរ