Long live the Khmers Welcome to Amekhmer website : ព្រលឹងខ្មែរជាប្រពន័្ធចរន្តគំនិតខ្មែរ
the Khmer Soul
Khmer 7ème Art
 
 
| Crime of Sihanouk | | | | | @
1/Khmer's traditional clothes,crown, hair, ear's art សម្លៀកបំពាក់ប្រពៃណីខ្មែរ មរតកមហានគរ | 2/kh-architecture, art, monuments បូជនីយដ្ឋាន និងស្ថាបត្យកម្មខ្មែរ មរតកមហានគរ | 3/kh-army-mongol កងទ័ពមហានគរ និងចម្បាំងជាមួយម៉ុងហ្គោល | 4/kh-dance-music សិល្បៈ របាំប្រពៃណីមហានគរខ្មែរ | 5/kh-langue-khom, inscription ភាសាខ្មែរ ខម សិលាចារឹក| 6/Meta Quantum មេត្តា បរិមត្ថ | 7/kh-rama-khol រាមកេរមហានគរ និងល្ខោនខោលl | 8/kh-trancultural អន្តរវប្បធម៌ |9/kunkh-lbokator គុនខ្មែរ ល្បុកតោ | 10/Chan SEA N ចន្ទ្រ និងប្រជាជាតិអាស៊ាន| u
ភាសាខ្មែរ
Khmer's language/La langue khmère
ឱមពិសិដ្ឋOM Sacré | សិលាចារឹកលលៃ inscription of Lolei | សិលាចារឹកមហិន្ទ្របុរី inscription of Mahindrapura | សិលាចារឹកទួលគុប្តព្រះ inscription of Tul Kuk Pras | Khom 1, 2 | អត្ថបទពី ភាសាខ្មែរជាភាសាអង់គ្លេស Khmer's language in Englais, ជាភាសាបារាំង in French | The 7 basic lesson to learn Khmer, Prah Neang Chan's Methodology | Rama kamheng fake inscription, pdf |

I/ ភាសាខ្មែរ និងគ្រួសារមន-ខ្មែរ៖

ភាសាខ្មែរជាភាសាឥណ្ឌូ-អឺរ៉ុបនៃគ្រួសារខ្មែរ-មន ដែលនិយាយនៅអាស៊ី និងភាគច្រើននៅអាស៊ីខាងត្បូង។ រួមគ្នាជាមួយ
ភាសា Munda វាបានក្លាយាក្រុមគ្រួសារភាសា Austroasiatic (អត្ថបទជាភាសាKhmer's language in Englais, បារាំង in French)

(Article in English)

Les chercheurs propose de classifier la langue Khmer-mon de façon suivant:


II/ ភាសា និង អក្សរសាស្ត្រខ្មែរ

ភាសា និងអក្សរសាស្រ្តខ្មែរអាចបែងចែកជា ៦សម័យធំៗ:

១/សម័យមុនអង្គរ ១,, ៣
២/សម័យអង្គរ
៣/សម័យក្រោយអង្គរ រហូតដើមសម័យ ឧដ្តុង្គ
៤/សម័យឧដ្តុង្គ Udong
៥/ចុងសម័យឧដ្តុង្គ ដល់សម័យអាណានិគមន៍បារាំង
៦/សហសម័យ

យោងតាមអ្នកស្រាវជ្រាវខ្មែរ និង និងបរទេសពីសាលាបារាំងចុងបូព៌ា ឬEFEO សិលាចារឹកខ្មែរដំបូងជាភាសា
សំស្រ្កឹត មានតាំង ពីសតវត្ស ទី២-៣ ហៅថា សិលាចារឹកវ៉ូកាញ់ មានទីតាំងនៅតំបន់ដីសណ្ដកូសាំងស៊ីន ដែលជា
អតីត ទឹកដី កំណើតជាតិសាសន៍់ខ្មែរ។ សិលាចារឹក​នេះ​និយាយ​អំពី​អធិរាជខ្មែរ​មួយ​អង្គ​ឈ្មោះ ​ស្រី​មា។ ក្រៅពីនោះ
ក៏នៅមានសិលាចារឹក ចំណាស់ផ្សេងទៀតជាច្រើន នាសម័យ ហ្វូណន ក្នុងចន្លោះសតវត្សទី៥ និងទី៦ ដូចជា
សិលាចារឹក ប្រាសាទ៥ល្វេង/ក.ក.ក ស.តទី៦, សិលាចារឹកណាតាដំបងដែក តាកែវ ទន្លេបាទី, សិលាចារឹកតាកែវ,
សិលាចារឹកប្រាសាទតាព្រហ្ម) ។ល។ សិលាចារឹកទាំងនេះបង្ហាញពីភាពទៀងទាត់ និងការស្ទាត់ជំនាញភាសាសំស្ក្រឹត
ដោយជនជាតិខ្មែរ ដែលអាចបញ្ជាក់ថា ជនជាតិខ្មែរចេះភាសានេះបានស្ទាត់ជំនាញល្អ
មុនពេលដែលត្រូវ បានចារនៅលើថ្ម។

ភាសា​ខ្មែរ​សម័យ​ទំនើប​មាន​ព្យញ្ជនៈ ៣៣ ដែលត្រូវបានសំយោគ ចេញពីសម្លេង និងព្យញ្ជនៈ​សំស្ក្រឹត។ ព្យញ្ជនៈ
ត្រូវបានចែក ចេញជា ២ក្រុមធំៗ និង មានសំឡេង២ផ្សេងគ្នា គឺសំឡេងទាប ឬអឃោសៈ និងសំឡេងខ្ពស់/ឃោសៈ។
ដោយការផ្គំជាមួយ វណ្ណយុត្តិ មុសិកទន្ត និង ស្រីសព្ទ បូករួមនឹង ព្យញ្ជនៈគូ នណ និង លឡ អក្សរខ្មែរ ទទួលបាន
ព្យញ្ជនៈសម្លេងពីរ ដល់ទៅ១៤ និង ព្យញ្ជនៈសម្លេងបី ១តួ។ ព្យញ្ជនៈទាំង ៣៣ រួមផ្សំជាមួយនឹងព្យញ្ជនៈសំឡេងពីរ អាចចែកជាក្រុមជា ៣ ក្រុមផ្សេងគ្នា។ ក្រុមទី១ ក្រុមសំឡេងទាប ឬ អឃោសៈ សម្រាប់បង្កើតពាក្យខ្មែរ សមញ្ញ។ ក្រុមសម្លេងខ្ពស់ឬឃោសៈ សម្រាប់ ផ្គុំពាក្យជាភាសាបាលី ឬសំស្រ្កឹត និង ក្រុមទី៣ ព្យញ្ជនៈ ២ សំឡេង ប្រើសម្រាប់ផ្គុំពាក្យខ្មែរ សមញ្ញផង និង ពាក្យជាភាសាបាលី ឬសំស្រ្កឹត។

ភាសាខ្មែរក៏មានស្រៈអាស្រ័យ ឬស្រៈនិស្ស័យ ចំនួន ២៤ ដែលអាចបញ្ចេញជាសំឡេងពីរផ្សេងគ្នា គឺសំឡេង "អ"
នៅពេល ដែលត្រូវផ្សំ ជាមួយនឹង ព្យញ្ជនៈនៃសម្លេងទាប ឬអឃោសៈ និង សម្លេង អ៊ ពេលដែលវាត្រូវបានប្រកបផ្សំជា
មួយព្យញ្ជនៈ សម្លេងខ្ពស់ ឬឃោសៈ។ បន្ថែមពីលើនេះ ភាសាខ្មែរក៏មានស្រៈ ឯករាជ្យ ឬស្រៈពេញតួចំនួន ១៥ ផងដែរ
ដែលអាច ប្រើប្រាស់ដូចជាព្យញ្ជនៈ ជា ពិសេសសម្រាប់ពាក្យមកពី សំស្ត្រឹត។ ភាពស្មុគស្មាញទាំងនេះ មានប្រភពព
ីឫសកែវពិសិដ្ឋនៃភាសាខ្មែរ ដែលត្រូវបាន បង្កើតសម្រាប់ តភ្ជាប់ផែនដី ទៅនឹងលោកធាតុបង្កើតលោកផ្សេងៗក្នុង
ចក្រវាឡ៏ ដូច្នេះសម្លេងដែលបង្កើតឡើងត្រូវតែមានរំញ័រឥតខ្ខោះ ស្របនឹង សម្លេងពិសិដ្ឋ នៃការសាងបង្កើតលោករបស
់ចក្រវាឡ៏។ សារុបមក ភាសាខ្មែរ ជាការសាងបង្កើតសម្លេងពិសិដ្ឋ ឥតខ្ចោះ សមស្របនឹងសម្លេងសាងបង្កើតលោកនៃ
ចក្រវាឡ៏ តាមធរណីមាត្រពិសិដ ដែលភាសាទំនើបហោះថា ហៅថា ធរណីមាត្រ Fibonacci។

៣/ ប្រវត្តិភាសាខ្មែរ

ដូចបានរៀបរាប់ខាងលើ ខ្មែរមានភាសាសរសេរតាំងពីសតវត្សទី១ ឬយ៉ាងតិចសតវត្សទី២ ប៉ុន្តែភាសានិយាយដែលគេ
ស្គាល់ថា មន-ខ្មែរ មានចំណាស់ជាអក្សរ។ ភាសាខ្មែរក៏ដូច ភាសាបាលី និងសំស្ក្រឹត បានខ្ចីប្រព័ន្ធសរសេរពីប្រាមី ផល្លវៈ
និង ចុល្លៈ ដែលជា ភាសាមានប្រភព ពីផ្នែកខាងត្បូងប្រទេសឥណ្ឌា ប៉ុន្តែពីស.ត ទី ៦ ភាសាខ្មែរហាក់បានទទូល
ឥទ្ធិពលពីឥណ្ឌាខាងជើង តាមរយៈរាជវង្ស គូចន្ទ្រ ដែលវប្បធម៌ ពួគគេបានជះឥទ្ធីយ៉ាងខ្លាំងក្នុងចំណោមរាជវង្សខ្មែរ
សម័យនគរភ្នំដល់ សម័យវន្ទ្រឬចេនឡា រហូតដល់សម័យអង្គរ។ ដូចបានចងក្រងក្នុង សៀវភៅប្រវត្តិសាស្ត្រ និងចារតាម
សិលាចារឹកជាច្រើន រាជវង្សខ្មែរពីសម័យនគរភ្នំដល់អង្គរ មានពូជពង្សចេញពីតួអង្គក្សត្រ កៅឌិណ្ឌសោមា និងកម្ពុមេរា ដែលមានសាវតាដ៏វែងឆ្ងាយមុនមកដល់ទឹកដីមហានគរខ្មែរ។ មានចរនាបថប្រាសាទ និងចម្លាក់ជាច្រើន នាសម័យ
ចន្ទ្រ ឬចេនឡា ដែលមានលក្ខណៈជារចនាបថ ក្រិកូរ៉ូម៉ាំង, Mésopotamie des Assur និង ’Egypte

ថ្វីត្បិតតែមានការអះអាងថា ភាសាខ្មែរយកលំនាំតាន ភាសាប្រាមីរបស់​ រាជវង្សផល្លវៈ និងចុល្លៈ ប៉ុន្តែបើយើងពិនិត្យ
មើល អក្សរ ផល្លវៈបុរាណ ឃើញថា មានលក្ខណៈខុសពីទម្រង់អក្សរខ្មែរទាំងស្រុង។ គឺចាប់ពី ស.តទី ៧ ឬ៨ប៉ុណ្ណោះ ដែល អក្សរ ផល្លវៈ មានលក្ខណៈស្រដៀង អក្សរខ្មែរ ដែល បានបង្កើត តាំងពីស,តទី ២ មកម៉្លេះ។ នៅលើអតីតទឹកដីខ្មែរ បុរាណពីព្រំប្រទល់ចិន ដល់ជ្រោយម៉ាឡាកា មានប្រទេស ឥណ្ឌូនេស៊ី/ជ្វា ថៃ និង ភូមាខាងត្បូង អ្នកស្រាវជ្រាវ បានរកឃើញសិលាចារឹកជាច្រើនផ្ទាំង សរសេរបែបភាសាខ្មែរបុរាណចន្លោះស,តទី២ និងទី៥ តែអ្នកស្រាវជ្រាវ តែ ត្រូវបានអ្នកស្រាវជ្រាវ បែងចែកបែបអត្តនោម័តថា ជារបស់ផល្លវៈទៅវិញ។ ករណីបែបនេះមានច្រើន ហូរហែរ បើគេពិនិត្យសំណេរសរសេរដោយ ពួកបរទេស ឬខ្មែរ ដែល ខ្វះការ សិក្សាស្រាវជ្រាវច្បាស់លាស់ និងស៊ីជម្រៅ។

សារុបមក យើងអាចសន្និដ្ឋានបានថា នៅសតវត្សទី២-៣ មុនគ.ស. ខ្មែរបានខ្ចីប្រព័ន្ធ ឬទម្រង់សរសេរអក្សរពី Brami ប៉ុន្តែពីសតវត្សទី ២-៣ នៃគ្រឹស្ទសករាជ ខ្មែរបានបង្កើតទម្រង់អក្សរ់ថ្មីល្អឯក ហើយត្រូវបានចម្លងដោយ រាជវង្សបល្លវៈ និង ចុល្លៈ ចាប់ពីសតវត្សទី៧ និងសតវត្សទី ៨

៤/ឥទ្ធិពលនៃភាសាខ្មែរ និងអក្សរសាស្ត្រខ្មែរលើភាសាថៃ

យោងតាមប្រភពថៃមួយចំនួនបានអះអាងថា ចាប់ពីសតវត្សទី១៥-១៦ អ្នកប្រាជ្ញខ្មែរដែលត្រូវបានថៃនិរទេស ទៅប្រទេសសៀម (ប្រទេសថៃបច្ចុប្បន្ន) បានបង្កើតប្រព័ន្ធភាសាថៃថ្មីដោយផ្អែកលើអក្សរខ្មែរពីស.តវត្សទី ១៥-១៩។ តាមពិតទៅ គេគ្រាន់តែលប់បំពាត់ពីតួអក្សរខ្មែរនូវអ្វីដែលខ្មែរចាត់ទុកថាជា ក្បាលឬសក់ និងដៃជើងនៃអក្សរខ្មែរ ហើយរចនាចេញជាទម្រង់តួអក្សរថ្មីមួយបែប ហៅថា ភាសាថៃ។ យោងតាមសិលាចារឹករបស់រាមាកំហែង (ពិតឬមិនពិត) ចាប់ពីសតវត្សទី១៣ នៅពេលដែលស្តេចទីមួយនៃរដ្ឋសុខោទ័យម៉ុងហ្គោល ឈ្មោះផាមឿង បានរៀបចំផែនការជាមួយចិន-ម៉ុងហ្គោល កាត់ផ្តាច់សុខោទ័យចេញពីអាណាចក្រខ្មែរ ព្រះនាងអង្គរសុខៈមហាទេវី មហិសី៍ របស់់ផាមឿង ដែលជាមាតា នៃ រាមាកំហែង បានបង្កើតប្រព័ន្ធសរសេរថ្មីចេញពីអក្សរខ្មែរសម័យអង្គរ បង្កើតបានជាតួអក្សរថ្មីសម្រាប់រដ្ឋសុខោទ័យ ប៉ុន្តែអក្សរនេះត្រូវបានពួកតៃអាយុធ្យា ចាត់ទុកថា មានពិបាកប្រើប្រាស់សម្រាប់ពួកគេ ដូច្នេះហើយបានជា ចាប់ពី ស.តទី ១៥ ពួកបានបង្កើតប្រព័ន្ធអក្សរថ្មីសម្រាប់ពួកថៃប្រើប្រាស់។ ប៉ុន្តែតាមការពិត ទម្រង់អក្សរថៃទំនើបហាក់ត្រូវ បាននៅរជ្ជកាល រាមាទី៤ ដោយអ្នកប្រាជ្ញខ្មែរដែលត្រូវបាននិរទេសខ្លួនទៅរស់នៅប្រទេសថៃ ជាមួយស្តេចខ្មែរអង្គរឌួងនិងព្រះរាជបុត្ររបស់ព្រះអង្គ នរោត្តម នៅពាក់កណ្តាលសតវត្សទី១៩។ ស្តេចសៀម រាមាទី៤ ជាស្តេចនៃកំណែទម្រង់ ទាំងប្រព័ន្ធដឹកនាំ ទាំងទម្លាមទម្លាប់ប្រពៃណីក្នុងរាជវាំង។ល។ ពីលក្ខណៈចិន មកជាលក្ខណៈខ្មែរ បង្កើតបានជា វប្បធម៌ថៃទំនើបបច្ចុប្បន្ន។ ដូចដែលបានរំលឹករួចមកហើយ ចាប់ពីពាក់កណ្តាលសតវត្សទី ១៤ ឆ្លៀតឱកាសដែល អាណាចក្រខ្មែរ ចុះទន់ខ្សោយដោយការវាយប្រហារពីគ្រប់ទិសទី ពីសុខោទ័យម៉ុងហ្គោល និងពួកឥស្លាមនៃចាម្ប៉ា សហគមន៍ចិនដែលភាគច្រើនជាសមាជិករាជវង្សសុង និងឥស្សរជនជាន់ខ្ពស់សុង ដែលបានមករស់នៅ ជ្រកកោនលើទឹកដីខ្មែរ សហការជាមួយក្រុមបះបោ និងពួកតៃ បានងើបបះបោរប្រឆាំងនឹងអាណាចក្រខ្មែរ ហើយបាន​ផ្ដាច់​រដ្ឋអយុធ្យា និង​ល្វោ/​ទ្វា​វ​តី ចេញពី​អាណាចក្រ​ខ្មែរ ដើម្បី​បង្កើត​ជា​ប្រទេស​ថៃ​បុព្វកាល។ ពួក​គេចូលមកវាយប្រហារ និង​​ប្លន់​រាជធានីពិសិដ្ឋ​របស់​ខ្មែរ​ចំនួន​ពីរ​ដង ហើយក៏ធ្លាប់ព្យាយាមដាក់ ស្តេចតៃចិន គ្របគ្រងអង្គរមួយរយៈ តែត្រូវវត្ថុសក្ក័សិទ្ធនៃទឹកដីអង្គរ វាយប្រហាររត់ផាស់ក្រញ៉ាំទៅអាយុធ្យាវិញ។ អ្វីដែលត្រូវដឹងគឺ ចាប់ពីការបង្កើតប្រជាជាតិថៃ/សៀមនៅស.តទី១៤មក ប្រទេសថៃបុរាណ ត្រូវបានចិនចាត់ទុកជាអាណាខេត្តមួយ របស់ចិន។ ស្តេចចិនគ្រប់សម័យកាលពីពេលនោះរហូតដល់រាជវង្សគីង តែងតែផ្ញើត្រារាជជាភាសាចិន មកអោយ ស្តេចតៃឬសៀមប្រើប្រាស់ជាផ្លូវការ។ នៅលើត្រានោះ ចិនសរសេរជាភាសាចិនថា ស្តេចសៀម។ ប្រពៃណីនេះត្រូវ បានបញ្ចប់ដោយរាមាទី៤ នៅពាក់កណ្តាលស.តទី១៩។ អ្វីដែលគួកត់សំគាល់មួយទៀតគឺ ​អ្នកដឹកនាំ ឥស្សរជនខ្ពស់របស់ ប្រទេសតៃ មានស្ថានទូត មេទ័ព ។ល។ សុទ្ធតែជាជនជាតិចិន។ នេះជាហេតុផល ដែល ស្តេចតៃបានច្នៃឆ្លាក់រូបចម្លាក់ បដិមា ជាលក្ខណៈចិន ដាក់តាមវត្តអារាមនានា សូម្បីក្នុងបរិវេណរាជវាំងថៃ ដើម្បីរំលឹកគុណបុព្វបុរស់របស់គេ ជាចិន។ ក្នងចំណោមនោះ មានព្រះវិហារ​មួយ​​ត្រូវ​បាន​គេ​សាង​សង់​នៅ​លើ​ទីតាំង​បុរាណ​ខ្មែរ​សម្រាប់​ព្រះ​នាង​ចិនម្នាក់ស្ថិត ​នៅ​វត្ត​ផាណាម​ជើង (ឬវត្តភ្នំខាងជើង​ជា​ភាសា​ខ្មែរ, wat prah keo fin 19ème et présent)

ដូច​ដែលបានរៀបរាប់ខាងលើ ចាប់ពីការបង្កើតជាប្រទេសថៃនៅពាក់កណ្តាលស,តទី១៤មក ស្តេចចិនតែង ផ្ញើត្រារាជចិន មកអោយស្តេចថៃប្រើប្រាស់ជាត្រារាជផ្លូវការ។ ស្តេចថៃមិនអាចគ្របគ្រងប្រទេសថៃ ដោយមិនមាន ត្រារាជបញ្ជូនពីប្រទេសចិនមកទេ។ មានន័យថា ប្រទេសចិនគ្របគ្រងលើប្រទេសថៃទាំងស្រុង បើស្តេចណាមិនចំណុះ អោយចិន ចិនមានសិទ្ធិអំណាចទម្លាក់ស្តេចនោះ ចេញទោះដោយកម្លាំងយោធាឬអ្វីផ្សេង ដូចករណី ស្តេចតាក់ស៊ិន ជាស្តេចដ៏ឃោរឃៅ និងមានអំណាចដ៏អស្ចារ្យ រួមដៃគ្នាជាមួយចិនគីង វាយកំចាត់ភូមាចេញពីទឹកដីថៃ និង លាវ  រហូតចូលដល់ស្រុកខ្មែរ ធ្លាយដល់ស្រុកយួន តែតាក់ស៊ិន មិនត្រូវបានចិនទទួលស្គាល់ជាស្តេចថៃទេ។ ចិនគីង ចង់អោយតាក់ស៊ិន ស្វែងរកត្រកូលស្តេចខ្មែរ បុរាណមកគ្រងរាជ ទើបចិនទទូលស្គាល់ និងសុខចិត្តបញ្ជូនត្រារាជមក អោយស្តេចសៀមថ្មី។ ជាយថាហេតុ ស្តេចតាក់ស៊ិន មិនត្រូវ រាប់ជាស្តេចថៃទេ ព្រោះគ្មានត្រារាជពីចិន។ ទីបំផុតពួកចិន និង មេទ័ពខ្មែរ ចិន ឬមនចិនម្នាក់ បានឃុំឃិតសម្លាប់តាក់ស៊ិន ហើយប្រកាសខ្លួនជាស្តេចថៃ ដោយមានការចូល រួមសាទរពីចិន។ ចិនក៏បានផ្ញើត្រារាជ ស្តេចថៃមកអោយ រាមាទី១ ប្រើប្រាស់ជាផ្លូវការ។ នៅលើត្រារាជចិនថៃនេះ មានសរសេរជាអក្សរចិនថា ស្តេចសៀម។ យើងអាចនិយាយបានថា តាំងពីសតវត្សទី១៤មក ព្រំដែនចិនជាមួយ ខ្មែរលែង នៅយូណាន ទៀតហើយ ប៉ុន្តែនៅអយុធ្យា។ ហើយនៅចុងស.តទី១៨ ដើមស.តទី១៩ ចិនបានវាយយក ទឹកដីខ្មែរបន្ថែម ទៀត ដោយបានពង្រីកទឹកដីថៃ និងរំកិលព្រំដែនថៃ ចូលយ៉ាងជ្រៅក្នុងទឹកដីខ្មែរបុរាណ។ ខ្មែរអាចនឹងបាត់បង់ទឹកដ ីទាំងស្រុង ដោយសារការហែកខាំស៊ី ពីចិនថៃ និងចិនយួនម៉ីងម៉ាង បើគ្មាន អន្តរាគមន៍ពីប្រទេសបារាំង។ វាបានពង្រីកដល់ព្រំដែន ខ្មែរ-ថៃបច្ចុប្បន្ន ឬសូម្បីតែជ្រៅទៅក្នុងទឹកដីខ្មែរ ប្រសិនបើគ្មានការអន្តរាគមន៍ពីបារាំង។

ត្រារាជចិនរបស់ពួកចក្រី ត្រូវបានលប់បំបាត់ចោលដោយស្តេចរាមាទី៤ ចំនួសដោយត្រារាជថ្មី ជាលក្ខណៈខ្មែរ និងសរសេរ ជាអក្សរខ្មែរ " Prah reach Oka ព្រះបរមរាជឱង្កា" (Commande royale)។

គំនូរនៅលើត្រាថ្មីរបស់រាមាទី៤ ត្រូវបានផ្លាស់ប្តូរពី "ផ្កាឈូក" របស់ចិនទៅជារចនាបថខ្មែរ តំណាងដោយ "មកុដកំពូលវែងស្រួច"(ឱមរបស់ខ្មែរ) និងមានរចនា សត្វទេវក ដូចដែលយើងតែងតែឃើញនៅលើជញ្ជាំងអង្គរ និងប្រាសាទខ្មែរជាច្រើនទៀត និមិត្តសញ្ញាខ្មែរដ៏ពិសិដ្ឋជាច្រើនទៀត។ ដោយលែក មិនមែនតែត្រារាជទេ ដែលត្រូវបាន រាមាទី៤ ប្តូផ្លាស់ពីលក្ខណៈចិនមកខ្មែរ តែសូម្បី ត្រានិងនិមិត្តរូប​ក្រសួងនានារបស់​ថៃ​ទាំង​អស់ ត្រូវបានប្តូមកជាលក្ខណៈខ្មែរទាំងអស់ដែរ ។ កំណែទម្រង់ដ៏មហិមា របស់រាមាទី៤ ត្រូវបានស្តេចស្នងរបស់ទ្រង គឺ រាមាទី ៥ និង ៦ បន្តភារៈនេះរហូតមក។ ត្រារាជបង្កើតដោយរាមាទី៤ ដែលសរសេរជាអក្សរខ្មែរ ទើបតែត្រូវស្តេចសៀមក្រោយៗបោះបង់ចោល នៅឆ្នាំ១៩៤០ ជំនួសដោយត្រាថ្មី សរសេរជាអក្សរថៃទំនើប តែនៅរក្សាគំនូសៗផ្សេងៗលើត្រាដដែល។ ក្រុមប្រឹក្សាវប្បធម៌ខ្មែរ ចន្ទ្រ

(ប្រវត្តិត្រានៃប្រទេសថៃ/History of thai's seal | មរតកវប្បធម៌ខ្មែរនៅថៃនិងលាវ//Khmer's culture heritage in Laos and Thailand | មរកតវប្បធម៌ថៃthai's cultural heritage | ភាសាថៃដោយ thai's language varun thesis | ត្រៃភព បែបថៃមុនចម្លង ខ្មែរពីស.តទី១៩/Thai's treiphum primitif by Masahiko | ទំនាក់ទំនងការទូតថៃចិនចាប់ពីស.តទី ១៤/Sino thai's diplomacy up 14th | ទំនាក់ទំនងថៃជាមួយរាជវង្សចិន មីង និងគីងSino-tai relation, ming, qing | អំណោយស្តេចថៃ ដល់ស្តេចណាប៉ូឡេអ៊ុង/Thai's gift to French | វត្តភ្នំខាងជើង/Wat Phaman/Phnom Cheung)

Littérature khmère, livres
Littérature khmère par Ly Tiem Teng
Littérature khmère par Leang Hab An
 
Update Décembre 2023
 
បណ្ណាល័យព្រលឹងខ្មែរ- 7 | 6 | 5 | 4 | 3 | 2 | 1 | ~ *~ 1 | 2 | 3 | 4 | 5 | 6 | 7 - បណ្ណាល័យព្រលឹងខ្មែរ