Long live the Khmers Welcome to Amekhmer website : ព្រលឹងខ្មែរជាប្រពន័្ធចរន្តគំនិតខ្មែរ
the Khmer Soul
Khmer 7ème Art
 
 
| Crime of Sihanouk | | | | | @
1/Khmer's traditional clothes,crown, hair, ear's art សម្លៀកបំពាក់ប្រពៃណីខ្មែរ មរតកមហានគរ | 2/kh-architecture, art, monuments បូជនីយដ្ឋាន និងស្ថាបត្យកម្មខ្មែរ មរតកមហានគរ | 3/kh-army-mongol កងទ័ពមហានគរ និងចម្បាំងជាមួយម៉ុងហ្គោល | 4/kh-dance-music សិល្បៈ របាំប្រពៃណីមហានគរខ្មែរ | 5/kh-langue-khom, inscription ភាសាខ្មែរ ខម សិលាចារឹក| 6/Meta Quantum មេត្តា បរិមត្ថ | 7/kh-rama-khol រាមកេរមហានគរ និងល្ខោនខោលl | 8/kh-trancultural អន្តរវប្បធម៌ |9/kunkh-lbokator គុនខ្មែរ ល្បុកតោ | 10/Chan SEA N ចន្ទ្រ និងប្រជាជាតិអាស៊ាន|R
Tep Apsara Maha Nokor, Khmer's traditional clothes, ear, hair bady, crown art ទេពអប្បរានៃអាណាចក្រខ្មែរ 1, 2, 3 , 4, 5, 6, 7,
ស្បៃម្ចាស់ក្សត្រីឬស្បៃនាងនាគសោមា, ថ្នាក់កណ្តាល , ស្បៃធម្មតា, ស្បៃអង្គរ,ស្បៃសម័យមុនអង្គរ១, ,ស្បៃភ្លោះ ស្បៃធំ, ក្បិន និងសំពត់ សម្លៀកបំពាក់ប្រពៃណីខ្មែរ បុរាណ និងសម័យទំនើប, ,វប្បធម៌នៃការប្រើប្រាស់ស្បៃក្នុងប្រពៃណីខ្មែរ,
សម្លៀកបំពាក់ប្រពៃណីរបស់ថៃ ចាប់ពីថ្ងៃទី ១៤ ដល់ រាមាទី ៤tai traditional clothes from 14th to Rama4 period, សម្លៀកបំពាក់ប្រពៃណីខ្មែរ ក្នុងរាជវាំងថៃ ក្រោយរាជ រាមាទី៤,

សម្លៀកបំពាក់ប្រពៃណីខ្មែរ៖ ស្បៃលង្វែក,

ស្បៃ ក្នុងភាសាខ្មែរ សំដៅកំណាត់ផ្ទាំងក្រណាត់ លាតលំអរដោយរចនាផ្កាភ្ញីច្រើនប្រភេទ និងមានទម្រង់ច្រើនបែបសណ្ឋាន វែងខ្លី តូចធំ ក្រាស់ស្តើង ភ្លោះ ។ល​។ ខ្មែរអាចប្រើផ្ទាំងស្បៃធំៗ សម្រាប់ ធ្វើវាំងនន អាចយកទៅរុំបិទបាំងកាយឬដណ្តប់កាយ ផ្ទាំងធំល្មមអាចចងជាក្បិន អាចចងប្រើជាចំណងខ្សែ អាចចងធ្វើជាថ្នក់ដាក់ឥវ៉ាន់ផ្សេងៗ ឬអាចយកទៅរចនាជាម៉ូតស្បៃពានាច្រើនបែបសណ្ឋាន។ ស្បៃពានា និងស្បៃដណ្តប់ក្នងប្រពៃណីខ្មែរ មានច្រើនទម្រង់បែបបទ និងសម្បូរបែប ដែលបុព្វបុរសខ្មែរ បានបន្សល់លើចម្លាក់បដិមារ និងនៅលើប្រាង្គប្រសាទនានា ជាពិសេស លើប្រាសាទអង្គរ បន្ទាយឆ្មា និងប្រាសាទបាយ័ន្តជាដើម។

ស្បៃជាប្រពៃណីពិសិដ្ឋដ៍យូរលង់របស់ប្រជាជាតិខ្មែរ ហើយតែងវិវត្តន៍តាមសម័យកាល ហ្វូណន ចេនឡា អង្គរ លង្វែក ឧដុង្គ និងសម័យទំនើប ។ល។ តែទោះជា អ្វីៗត្រូវផ្លាស់ប្តូរ តាមសម័យកាល តែស្បៃខ្មែរនៅតែរក្សាឯកអត្តសញ្ញាណរបស់ខ្លួនជានិច្ច។ ការប្រើប្រាស់ស្បៃក្នុងប្រពៃណីខ្មែរ មានក្បួនខ្នាតច្រើន ទៅតាមប្រភេទនៃស្បៃ តាមវិធី និងតាមកាលៈទេសៈពិសេសនិមួយ ដូចជាស្បៃធំ ខ្មែរសម្រាប់តែគ្រងលើបដិមារ ឬសម្រាប់គ្រងលើតួរបាំពិសិដ្ឋដាច់ដោយលែក។ នៅសម័យដើម ស្បៃភ្លោះត្រូវបានប្រើប្រាស់សម្រាប់សំគាល់ស្នំថ្នាក់ទាបក្នុងរាជវាំង។ ឯប្រភេទស្បៃឯកប្រណិត ឬស្បៃព្រះនាងវិញ ខ្មែរប្រើប្រាស់តែក្នុងវិធីពិសេស ដូចជាវិធិផ្លូវការពិសេសណាមួយសម្រាប់ម្ចាស់ក្សត្រីខ្មែរ ឬសម្រាប់វិធីអាពាហ៌ពិពាហ៌ពិសិដ្ឋរបស់ខ្មែរ ដែលកូនក្រមុំ ត្រូវបានក្លាយជាម្ចាស់ក្សត្រីនៃពូជពង្សខ្មែរ ដូច្នេះនាងត្រូវបានគ្រងដោយស្បៃប្រណិតជាច្រើនប្រភេទ ដើម្បីរំលឹកដល់ព្រះនាងសោមា មិតា ទេពក្សត្រីនៃពូជពង្សខ្មែរស្បៃឯកប្រណិត ក៏ត្រូវបានយកទៅគ្រងលើអ្នករបាំទេព លើតួឯកក្នុងកុន ល្ខោន បែបបុរាណ ទៅតាមឋាននុក្រមសង្គម និងបែបផែនផ្សេងៗ។ ក្រៅពីនេះ ខ្មែរបុរាណប្រើស្បៃសមញ្ញជាច្រើនប្រភេទក្នុងជីវភាពប្រចាំថ្ងៃ ដែលត្រូវបានរចនា តាមឋានានុក្រមសង្គម និងធនធាន។ ខ្មែរប្រើស្បៃជាលក្ខណៈពានា ពាក់ឈៀង រុំខ្វែងចងនៅកញ្ចឹងក ចងពង់ទម្លាក់កន្ទុយ ចងពង់វែង ចងពង់សមញ្ញ ចងពង់បត់ឆ្វេង ចងពងបត់ស្តាំ ចងពង់ទៅក្រោយ ព័ទ្ធខ្វែងទម្លាក់ទៅក្រោយ ស្បៃនាង ស្បៃបត់នាង ស្បៃបត់នាងតូច ស្បៃនាងបត់ធំ ស្បៃជីបស្មា ស្បៃបត់ពានា ស្បៃនាងបត់ធំលើស្មាឆ្វេងឬស្តាំ ស្បៃដណ្តប់ ស្បៃនាងដណ្តប់ ស្បៃបង់ក ស្បៃពាក់ ស្បៃបត់ពីរជាន់ ស្បៃឈងឆ្វេង ស្បៃឈាងស្តាំ។ល។

តែនៅទំព័រនេះ យើងនឹងផ្តោតពិសេសលើស្បៃសម័យលង្វែក តាមដានប្រវត្តិសាស្ត្រ ជាពិសេស។ យើងអាចដឹង ពីប្រពៃណីស្បៃសម័យលង្វែក តាមចម្លាក់ដែលបន្សល់ក្នុងរាជព្រះបាទអង្គចន្ទរាជានៅអង្គរ ដែលយើងអាចសង្គេតឃើញ ព្រះនាងខ្មែរ នៅសម័យនោះ ប្រើប្រាស់ស្បៃវែងៗហុំព័ទ្ធខ្លួន ហើយអូសទម្លាក់ដល់កែងជើងឬវែងជាងនេះរូបភាពមួយផ្ទាំងដែលត្រូវបានគូតាមការសិក្សាប្រវត្តិ សម្លៀកបំពាក់ ម៉ូតសក់ និងម៉ូតស្បៃសម័យលង្វែក មានលក្ខណៈគួអោយចាប់អារម្មណ៍ និងស្ងើចសរសើរដល់បុព្វបុរសខ្មែរនាសម័យនោះ។ ម៉ូតសក់ខ្លីរបស់ស្ត្រីខ្មែរ និងស្បៃដែលមានសម្រុងខ្លី(ត្រឹមត្រគៀក ឬត្រឹមស្នងជើង) នាចុងសម័យលង្វែក ដែលត្រូវបានក្លាយជា ម៉ូតដ៏ពេញនិយមនៅសម័យឧដុង្គ រហូតដើមសម័យអាណានិគមន៍បារាំង។ ទាក់ទង នឹងប្រវត្តិ ដ៏ជូរចត់របស់ខ្មែរ និងស្ត្រីខ្មែរនាសម័យនោះ ដោយសារតែសង្គ្រាមរាំងជល់ ការកាប់សម្លាប់ និងការរំលោភបំពានរាងកាយ ពីពួកតៃឈីង និងតៃយួនមីងមាង ដែលតម្រូវអោយស្រ្តីខ្មែរ ផ្លាស់ប្តូររបៀបរបបតាក់តែងកាយ អោយមានលក្ខណៈសកម្ម រឹងមាំដូចបុរស ព្រោះនាងត្រូវរងកិច្ចការគ្រប់យ៉ាង ទាំងកិច្ចការស្ត្រី និងកិច្ចការបុរស ព្រោះបុរសជាច្រើនសម័យ ត្រូវបានបាត់បង់ជីវិតក្នុងសង្គ្រាម និងការសម្លាប់រង្គាល ពីតៃឈីង និងយួនមីងមាង។ ពេលខ្លះនាងក៏ត្រូវចេញទៅធ្វើសង្គ្រាមជំនួសស្វារមីដែលបានបូជាជីវិតដើម្បីទឹកដីមួយនេះ..

ក្រៅពីនេះ យើងអាចសិក្សាពីប្រពៃណីនៃការប្រើស្បៃ និងសម្លៀកប្រពៃណីនាសម័យលង្វែក តាមរយៈ រូបគំនូរបុរាណដែលសេសសល់ តាមវត្តអារាមចាស់ៗពីសម័យនោះ មានវត្ត រាជបូណ៍ វត្តកំពុងត្រឡាច វត្តព្រះត្រពាំង កម្ពុជាក្រោម ជាដើម។ល។

Update Décembre 2023
 
បណ្ណាល័យព្រលឹងខ្មែរ- 7 | 6 | 5 | 4 | 3 | 2 | 1 | ~ *~ 1 | 2 | 3 | 4 | 5 | 6 | 7 - បណ្ណាល័យព្រលឹងខ្មែរ