Some major Khmer's archelogy site, art: Banteay Top | Banteay Mean Chey | Prasat Khna | Sambo-gupta's art, jawelry1, 2lintel, 3army-assur, 4palace, 5Visnu | Khmer's charpant ancient and modern, Khmer's treiphum 19th, Khmer's coin, Funan/Chenal, Khmer's coin, sneng 15th-20th, tai's coin, duong, Khmer's art and culturev : Baysei | Brotib | Kaum | Kantoung | Rondab | Rondab Samaen | បាយសី ឬ បាយសី្រ ឬ បាយសិរិ គឺជាតង្វាយដ៏ពិសិដ្ឋក្នុងប្រពៃណីរបស់ខ្មែរ សម្រាប់ឧទ្ធិសដល់ទេវៈ និងដល់វិញ្ញាណបរិសុទ្ធនៃធម្មជាតិ ឬព្រៃឈើជាដើម។ បាយសីប្រពៃណីខ្មែរត្រូវធ្វើពីដើមចេក ស្លឹកចេក និងផ្កាផ្សេងៗដែលអ្នកបង្កើតអាចផ្សំតាមគំនិតច្នៃប្រឌិត និងការស្រមៃរបស់ខ្លួន។ វាជាទម្រង់នៃ សិល្បៈ និងស្ថាបត្យកម្មដ៏ពិសិដ្ឋ និងស្មុគ្រស្មាញរបស់ខ្មែរ ដែលត្រូវបានខ្មែរបញ្ចូលក្នុងទម្រង់ជាច្រើន និងផ្សេងៗគ្នា សម្រាប់ការកសាងប្រាសាទ កសាងសិល្បៈ វប្បធម៌ និង ការសាងសង់វត្តអារាមរាប់ពាន់របស់ខ្មែរ។ ការពិតទៅ វាជាការចរនាវិសាលភាពនៃ ទម្រង់ OM ពិសិដ្ឋរបស់ខ្មែរក្នុងទម្រង់ចម្រុះ និងផ្សេងៗគ្នា។ ទម្រង់នៃ Bansei ត្រូវចរនាជាជាន់ថ្នាក់ច្រើន។ ទម្រង់ពិសិដ្ឋនេះ ក៏មាននៅក្នុងភាសា និងអក្សរសាស្ត្រខ្មែរដែរ។ អ្នកចរនាបាយសីអាចបង្កើតបាយសីតាមក្តីស្រមើស្រមៃ និងគមនិតឆ្នៃប្រឌិតរបស់ពួកគេ តែត្រូវគោរពយ៉ាងម៉ឺងម៉ាត់នូវក្រិតក្រមក្បួនច្បាប់រណាប់បាយសីរបស់ខ្មែរ។ ថ្វីបើខាងព្រះពុទ្ធសាសនាហិនយាន បានអះអាងថា បាយសីជាផ្នែកមួយនៃព្រះពុទ្ធសាសនាហិនយាន ប៉ុន្តែប្រពៃណីឯកវចនៈ បែបនេះមានតែនៅកម្ពុជាតែប៉ុណ្ណោះ មិនមាននៅក្នុងសាសនាហីនយានក្នុងប្រទេស ដ៏ទៃទៀតក្រៅពីកម្ពុជា។ គួររំលឹកថា ប្រពៃណីនេះគឺជាមរតកនៃព្រហ្មញ្ញសាសនារបស់ខ្មែរ មុនពេលដែលប្រទេសកម្ពុជាទទួលឥទ្ធិពលពីពុទ្ធសាសនាហីនយាន ចាប់ពីថ្ងៃ ១៥ មក។ អ្វីដែលត្រូវកត់ចំណាមួយទៀតគឺ បាយសីខ្មែរ ត្រូវតែធ្វើឡើងតែពីស្លឹកចេក ធាងចេក ដើមចេក និងផ្កាភ្ញីប៉ុណ្ណោះ មិនមានដាក់ម្ហូបចំណី ត្រីសាច់អ្វីលាយលំលើឬជាមួយបាយសីនោះទេ តែក្នុងរណ្តាប់សំណែន ផ្សេងៗ បាយសី និងចំណីអាហារត្រូវបានទេ ដាក់រៀបតាំងតម្រៀបក្បែរៗគ្នា តែនៅតែ ដាច់ដោយលែកពីគ្នាដដែល។ នៅសម័យអង្គរ ប្រាសាទបន្ទាយស្រី ឬបន្ទាយសិរិ ជាកន្លែងពិសិដ្ឋដែលបុព្វបុរសដ៏អស្ចារ្យរបស់ខ្មែររក្សាជាកន្លែងរណ្តាប់បាយសី ថ្វាយអទិទេព។ តាមទំនៀមបុរាណរបស់ខ្មែរ តង្វាយប្រភេទនេះ ត្រូវបានរៀបចំសម្រាប់ឧទ្ទិសដល់ព្រះសិវៈ ជាព្រះនៃព្រះ ជាអ្នកបង្កើតនូវសារពើវត្ថុក្នុងចក្រវាឡ៏ និង និងពហុចក្រវាឡ៏។ ជាអ្នកបង្កើត ទាំងរបស់មានជីវិត និងគ្មានជីវិត ទាំងជីវិតដែលអាចមើលឃើញ បះពាល់បាន និងមើលមិនឃើញ ជាអ្នកបង្កើតពន្លឺ និងភាពងងឹត ពីកំទេចពន្លឺ ប៉ាទីគុល ទៅពហុចក្រវាឡ៏។ ដូនតាខ្មែរតែងគោរពប្រតិបត្តិកោតខ្លាចដល់ទ្រង់លើសអ្វីៗទាំងអស់ និងបានថ្វាយនូវ ព្រះតេជៈគុណូបក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុតដល់ទ្រង់ ជាព្រះនៃអចិន្ទ្រញាណ អចិន្ទ្រវត្តមាន និងអតិអចិន្ទ្រនុភាព។ បាយសីរបស់ខ្មែរតំណាងឱ្យពហុភក្រ និងពហុវិមាត្ររបស់ទ្រង។ ទាំងនេះ ត្រូវបានខ្មែរ ចរនាក្នុងទម្រង់ចម្រុះផ្សេងៗក្នុងវប្បធម៌ អក្សរសាស្រ្ត និងសិល្បៈខ្មែរ និងសម្រាប់ការប្រឌិតសាងវត្តអារាម និងប្រាសាទនានា របស់ខ្មែរ ជាពិសេស ក្នុងសិល្បៈ និងការកសាងបរមវិស្ណុលោក ឬអង្គរ និងបន្ទាយសិរិជាដើម ។ល។ ខាងក្រោមគឺជា វិធិរណ្តាប់ធំៗ២ ក្នុងប្រពៃណីខ្មែរបុរាណ តាមការរៀបរាប់របស់ លោកយាយ លោកតា ដែលជាអ្នកស្រុកដើម រស់នៅក្នុងរមណីយដ្ឋានអង្គរ ហើយដែលពួកគាត់បានរក្សាល្អនូវប្រពៃណី ទំនៀមទម្លាប់បុរាណរហូតមក។ ១/របៀបចាក់ចេក៖ គេតែងតែធ្វើឡើងនៅពេលមានពិធីបុណ្យទានធំៗ ជាលក្ខណៈគ្រួសារ ឬមួយជាពិធីបុណ្យរបស់សហគមន៍ជាដើម។ ចាក់ចេកគឺជាការយកស្រទបចេក មកចាក់ កាត់ឲ្យចេញជាក្បាច់ផ្កាភ្ញីផ្សេងៗ ហើយគេយកទៅចងផ្អោបនៅតាមសសរ ឬរបារបស់ទីតាំងជាទីគោរពសក្ការៈ សម្រាប់រៀបចំពិធីបុណ្យផ្សេង។ ស្រទបចេកដែលបានចាក់ចេញជារូបក្បាច់ ផ្កាភ្ញីផ្សេងៗនោះ គេត្រូវផ្គុំគ្របពីលើក្រដាស់ព័ណ៌ដើម្បីរំលេចឲ្យឃើញនូវក្បាច់ផ្កា ចម្រុះព័ណ៌ផ្សេង។ ២/របៀបកាច់បាយសីៈ នេះជាប្រភេទគ្រឿងរណ្ដាប់ដែលធ្វើពីដើមចេក ស្លឹកចេក និងផ្កាភ្ញីជាដើម។ ការកាច់បាយសីមានប្រភេទជាន់ថ្នាក់ទៅតាមទីតាំង និងលំដាប់នៃកិច្ចពិធី។ ហើយបច្ចុប្បន្ននេះ ក៏មិនសូវសម្បូរអ្នកចេះរៀបចំបាយសីនេះប៉ុន្មានទេក្រៅពីចាស់ៗដែលនៅ តាមវត្តអារាម និងអ្នកដែលតែងតែប្រតិបត្តិនូវប្រពៃណីទំនៀមទម្លាប់បុរាណនេះរហូតមក។ សម័យពុទ្ធសាសនាហីនយាន Khmer’s Baysei in Khmer's culture Baysei or Bay Sirei or Bay Sri is the Khmer's traditional sacred offering for divert divinities and to the holy spirit of nature or forest ect. Khmer's traditional Baysei must made of Banana trunk, Banna’s leave and divert various flowers to which the creator can composed according to their creativities and imagination. It's a form of Khmer’s sacred and complex architecture which took in various and multiform among thousands of Khmer’s temple and pagodas. It’s first of all the form of Khmer’s sacred OM in multiple and various form and its extent. The form of the Bansei must compose of multiple level. The creators of Baysei can compose Baysei according to their imagination by strickly respecting the Khmer’s sacred code of Baysei. Even Hinayana Buddhism claimed as a part of Hinayana Buddhism but this kind of singular tradition exist only in Cambodia. It’s to remind, this tradition is the heritage of Khmer's Hinduism well before Cambodia being influenced by Hinayana Buddhism from 15th. |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
Update Décembre 2023 |
បណ្ណាល័យព្រលឹងខ្មែរ- 7 | 6 | 5 | 4 | 3 | 2 | 1 | ~ *~ 1 | 2 | 3 | 4 | 5 | 6 | 7 - បណ្ណាល័យព្រលឹងខ្មែរ |